Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចៅក្រម​ស៊ើបសួរ ឃុំខ្លួន​ដាក់ពន្ធនាគារ​ព្រៃ​ស ជន​ត្រូវ​ចោទ ជា​តៃកុង​រថយន្ត​ពីរ​នាក់ ដែល​បង្ក​គ្រោះថ្នាក់​បណ្តាលឲ្យ​មនុស្ស​ស្លាប់​និង​របួស​

spot_img

​ភ្នំពេញ ​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស ជន​ត្រូវ​ចោទ​ចំនួន​ពីរ​នាក់ ក្នុង​បង្ក​គ្រោះថ្នាក់​ចរាចរ​ពីរ​ករណី​ផ្សេង​គ្នា បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់ និង​របួស​។​

​ក្នុងនោះ ករណី​ទី​១ គឺ​លោក ហេង កេស​រោ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ជន​ត្រូវ​ចោទ​ម្នាក់​នៅ​មណ្ឌល​ឃុំខ្លួន​(​ម​១) ព្រៃ​ស កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ពីបទ បើកបរ​ដោយ​ធ្វេសប្រហេស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​បណ្តាលឱ្យ​របួស​និង​ស្លាប់​ដល់​អ្នកដទៃ​។​

​ជន​ត្រូវ​ចោទ​ឈ្មោះ អៀម ថៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​កាលពី​ថ្ងៃអាទិត្យ ១៤​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣(​អ៊ី ចាន់ថា​) លើ​ផ្លូវ​លេខ​៩៩ កែង​ផ្លូវ​លំ ភូមិ​ជង្រុក ស្ថិតក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​។ មូលហេតុ​រថយន្ត បើកបរ​លឿន និង​បើក​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​មាន​អាត្រា​ជាតិ​អាល់​កុល​1,27Mg/L ។​

​ចំណែក​ករណី​ទី​២ គឺ លោក ម៉េង តូ​នី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន ត្រូវ​ចោទ​ម្នាក់​នៅ​មណ្ឌល​ឃុំខ្លួន​(​ម​១)​ព្រៃ​ស នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

ជន​ត្រូវ​ចោទ​ឈ្មោះ ហោ ចាន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងផ្សារដែក ទីកន្លែង​កំណើត​ភូមិ​ឡូ​៣៣ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ទីលំនៅ​បច្ចុប្បន្ន​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ជន​ខាងលើ​ត្រូវ​ចោទ​ពី​បទៈ​បើកបរ​ដោយ​ធ្វេសប្រហេស ខ្ជីខ្ជា មិន​ប្រុងប្រ័ត្ន​បណ្តាល​ឱ្យរ​បួ​ស​អ្នកដទៃ នៅ​ចំ​ណុ​ផ្លូវ​លេខ​២០១១ សង្កាត់​គោគ​ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ តាម​បញ្ញាត្តិ​មាត្រា​៨៣ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​៕ ​ដោយ​៖​កូឡាប​

spot_img
×