Friday, April 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ បុរសម្នាក់យកកាំបិតប៉័ងតោ​កាប់សម្លាប់ប្រពន្ធមិនបានសម្រេច

ភ្នំពេញ ៖ បុរសម្នាក់បានយកកាំបិតប៉័ងតោ​កាប់សម្លាប់ប្រពន្ធមិនបានសម្រេច ហេីយព្យាយាមធ្វេីអត្តឃាតខ្លួនឯង ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ចុះអន្តរាគមន៍ឃាត់ខ្លួន យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌភ្លាមៗ។
​ ដោយហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី​ ២៤​ ខែមេសា​ ឆ្នាំ២០២៦​ ស្ថិតនៅបន្ទប់ផ្ទះជួល​ ភូមិសំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។
ជនសង្ស័យ​មានឈ្មោះ​ ប៉ែន​ សុីណាត​ អាយុ៤០ឆ្នាំមុខរបរជាងកញ្ចក់ និងប្រពន្ធឈ្មោះ​ សុឹម​ គឹមរស់​ អាយុ៣៦ឆ្នាំ​ ស្នាក់នៅកន្លែងកេីតហេតុ​។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×