Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​ក្រូចឆ្មារ​ក្បែរ​គ្រែ​រាល់​យប់ ធានាថា​ពេល​ដឹង​ប្រសិទ្ធភាព​អ្នកនឹង​ចង់​រៀន​តាម​ភ្លាម​

spot_img

​ក្រូចឆ្មារ​ផ្ទុក​បរិមាណ​វីតាមីន C ដ៏​ច្រើន រួម​ជាមួយនឹង​សារជាតិ​រ៉ែ​ចាំបាច់​សម្រាប់​សរីរាង្គ​, ជួយ​កម្ចាត់​ជាតិ​, កែប្រែ​ឲ្យ​ប្រសើរ​ប្រព័ន្ធ​រំលាយ​អាហារ​, បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ និង​រារាំង​ការរីកចម្រើន​របស់​រ៉ាឌីកាល់​សេរី ។​

​ទន្ទឹមនឹង​ការប្រើ​ក្រូចឆ្មារ​ជា​អាហារ ចូរ​សាក​ដាក់​វា​នៅក្បែរ​គ្រែ​គេង អ្នកនឹង​ភ្ញាក់ផ្អើល​អំពី​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​ដែល​វា​នាំមក​ឲ្យ ។ វិធី​ធ្វើ​ងាយស្រួល​បំផុត គឺ​អ្នក​គ្រាន់តែ​កាត់​ក្រូចឆ្មារ​ជា​២ រួច​ដាក់​នៅ​ក្បាល​គ្រែ​រៀងរាល់​យប់ ។​

– បន្ថយ​ភាព​តានតឹង​

​សារជាតិ​ជីវជាតិ​ទាំងឡាយ​ដែលមាន​នៅក្នុង​ក្រូចឆ្មារ អាច​រម្ងាប់​សរសៃប្រសាទ​, ជួយ​បន្ថយ​អាកា​រៈ​ខ្វាយខ្វល់ និង​តានតឹង​ក្រោយ​បំពេញការងារ​១​ថ្ងៃ​ដ៏​នឿយហត់ ។ ទន្ទឹម​នោះ ក្លិនក្រអូប​របស់​ក្រូចឆ្មារ​ជា​ឱសថ​ដ៏​ប្រសិទ្ធភាព​ទប់ស្កាត់​ជំងឺ​ធ្លាក់​ទឹកចិត្ត ។​

– បន្សុទ្ធ​បរិយាកាស​

​ក្រូចឆ្មារ​មាន​លក្ខណៈពិសេស​សម្លាប់​បាក់តេរី​យ៉ាង​ល្អ​, ជួយ​សម្អាត​បរិយាកាស​ក្នុង​បន្ទប់​គេង ដោយ​មិន​បង្ក​ឥទ្ធិពល​ណា​ដល់​សុខភាព ។ បរិយាកាស​ត្រូវបាន​ប​ន្សុ​ទ្ធ​និង​ជួយ​ទប់ស្កាត់​បញ្ហា​ផ្លូវដង្ហើម ដូចជា​តឹង​ច្រមុះ​, ហឺត ឬ អាលែកហ្ស៊ី ។​

– បន្ថយ​សម្ពាធ​ឈាម​

​អ្នក​កើត​ជំងឺលើសឈាម គួរ​ដាក់​ក្រូចឆ្មារ​នៅ​ក្បាល​គ្រែ​មុនពេល​ចូល​គេង ។ ក្លិន​របស់​ក្រូចឆ្មារ​មាន​ប្រសិទ្ធភាព​បន្ថយ​សម្ពាធ​ឈាម​, ផ្តើម​ពី​នោះ​ទប់ស្កាត់​ផលវិបាក​របស់​ជំងឺលើសឈាម ។

– កែប្រែ​ប្រសើរឡើង​អារម្មណ៍​ប្រមូលផ្តុំ​

​លទ្ធផល​ស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​ជប៉ុន បាន​បញ្ជាក់ថា ហិតក្លិន​ក្រូចឆ្មារ​ពេលធ្វើការ​អាច​បង្កើន​ការប្រមូលផ្តុំ ធ្វើ​ឲ្យ​ការចងចាំ​ប្រសើរឡើង និង​បន្ថយ​អប្បបរមា​កំហុសឆ្គង​អាច​កើតឡើង ។​

–  សម្លាប់​សត្វល្អិត​

​ជំនួស​ឲ្យ​ប្រើប្រាស់​ផលិត​សម្លាប់​សត្វល្អិត​ធម្មតា អាច​បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព ចូរ​អ្នក​ដាក់​ក្រូចឆ្មារ​នៅក្បែរ​គ្រែ​រាល់​យប់ វា​នឹងធ្វើ​ឲ្យ​សត្វល្អិត​មួយចំនួន​ដូចជា​ស្រមោច​, រុយ​, មូស​… ត្រូវ​ចៀស​ឆ្ងាយ​ពី​បន្ទប់​អ្នក ៕​លី​សា​

spot_img
×