Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សម រង្ស៊ី លុប​គម្រោង​ដឹកនាំ​ធ្វើបាតុកម្ម ប្រឆាំង​សម្តេច​តេជោ ហ៊ុន សែន​

spot_img

ភ្នំពេញ ​៖ អតីត​មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី បាន​ប្រកាស​លុបចោល​គម្រោង​ចូលរួម​ធ្វើ​បាតុកម្ម ប្រឆាំង​វត្តមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ មុន​ការចេញដំណើរ របស់​សម្តេច​តេជោ​ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការសហប្រជាជាតិ​។​

​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ធ្វី​ត​ធ័​រ របស់​លោក​ថា មូលហេតុ​ដែល​លោក​លុប​ចោទ​គម្រោង​នេះ ដោយ​ថា​មាន​ភារកិច្ច​ត្រូវ​បំពេញ​ការងារ​សំខាន់ នៅ​កន្លែង​ផ្សេង ។ លោក សម រង្ស៊ី បាន​ប្រកាស​តាម​រយៈ​បណ្តាញ​សង្គម Twitter របស់លោក កាល​ពី​ម្សិលមិញ យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​សូម​អភ័យទោស ដែល​ខ្ញុំ​មិន​អាច​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ញូយ៉ក នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដោយសារ​តែ​ជាប់រវល់​នឹង​ការងារ​ផ្សេង​។ យ៉ាងណា ខ្ញុំ​សូម​អរគុណ​ជាខ្លាំង​ចំពោះ​អ្នក​ដែល​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​ដ៏​សំខាន់​មួយ​នេះ​”​។​

​គម្រោង​ដឹកនាំ​ធ្វើ​បាតុកម្ម​របស់ លោក សម រង្ស៊ី បាន​ប្រកាស​កាលពី​៤​ថ្ងៃមុន ដើម្បី​ប្រឆាំង​វត្តមាន​របស់ សម្តេច​តេជោ ហ៊ុន សែន នៅ​អង្គការ​សហប្រជាជាតិ​។ តាម​គម្រោង​បាតុកម្ម​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​ទី​២៨ កញ្ញា នៅមុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ចាប់ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​៣​រសៀល ម៉ោង​នៅ​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ទាមទារ​កុំឲ្យ​អង្គការសហប្រជាជាតិទ​ទួលស្គាល់​រដ្ឋាភិបាលក​ម្ពុ​ជា ដែល​កើតចេញ​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦​។​

​ការលុបចោល​គម្រោង​ដឹកនាំ​ធ្វើ​បាតុកម្ម​របស់​លោក សម រង្ស៊ី បាន​ធ្វើឡើង​ស្របពេល​ដែល សម្តេច​តេជោ ហ៊ុន​សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា នៅ​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក​។​

​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​អះអាង​ថា ពួកគេ​និង​បាតុករ​ផ្សេងទៀត រួមទាំង​លោក សម រង្ស៊ី ផង​នឹង​ប្រមូលផ្តុំ​គ្នា មុខ​បរិវេណ​នៃ​កិច្ចប្រជុំ​របស់​អង្គការ​សហ​ប្រជាតិ នៅ​បុរី​ញូវយ៉ក ដើម្បី​ជំរុញ​កុំឲ្យ​អង្គការសហប្រជាជាតិទ​ទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន សែន ដោយ​ថា​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៩​កក្កដា​ជា​ការបោះឆ្នោត មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​។​

​សម្តេច​តេជោ​ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ ចេញដំណើរ​តាម​ផ្លូវអាកាស​ទៅកាន់​បុរី​ញូវយ៉ក ដើម្បី​ចូលរួម​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៩​ខែ​កញ្ញា ដែល​កម្ពុជា​ជា​អនុប្រធាន​នៃ​កិច្ចប្រជុំ​។​

​មុនពេល​ចេញដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ សម្តេច​តេជោ បានប្រកាស​សូម​លា​បងប្អូន​ខ្មែរ ទៅ​បម្រើ​ជាតិ​ជា​ថ្មី​ម្តងទៀត ដោយ​ប្រើ​នយោបាយ​កា​ទូត លើ​ឆាក​អន្តរជាតិ មិនមែន​លា​ទៅ​បម្រើ​ជាតិ ទៅ​ច្បាំង​ដោយ​អាវុធ​នោះឡើយ​។ សម្តេច​លើកឡើង​ទៀតថា កម្ពុជា​មិន​អាច​ឱ្យ​គេ​បង្ខូច​ជាន់ឈ្លី​ទោះបី​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ ហើយ​សម្តេច​ចេញទៅ​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ​លើក​នេះ ក៏​នឹង​ចូលរួម​ផងដែរ​នូវ​ការងារ​ជា​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដែល​កំពុង​វិវត្តន៍​យ៉ាង​តានតឹង​និង​ស្មុគស្មាញ​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ញើ​សារ​នយោបាយ​ថា​៖”​ថ្ងៃនេះ​ខ្ញុំ​សូម​លា​ទៅ​បម្រើ​ជាតិ​ជា​ថ្មី​ម្តងទៀត ដោយ​ប្រើ​នយោបាយ ការទូត នៅលើ​ឆាក​អន្តរជាតិ​។ កម្ពុជា មិន​អាច​ឱ្យ​គេ​បង្ខូច​ជាន់ឈ្លី​ទោះបី​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ “៕ ដោយ​ ៖​ កូឡាប​

spot_img
×