Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់ផ្ទុះកំហឹងឈ្លោះជាមួយបុគ្គលិករថភ្លើងឡើងបែកផ្សែង ក្នុងរឿងរ៉ាវដេញឲ្យងើបគូទចេញ​ពីកៅអី​ ព្រោះតែ… (វីដេអូ)

spot_img

វីដេអូមួយដែល​បានបង្ហាញឲ្យឃើញស្រ្តីម្នាក់ បានឈ្លោះប្រកែកគ្នា​យ៉ាងខ្លាំង​ ជាមួយបុគ្គលិកនៅលើរថភ្លើងមួយ​ បន្ទាប់ពីនាង​បាន​យក​កៅអីរបស់អ្នកដំណើរដទៃ​អង្គុយ​ បានកំពុងរីករាល​នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ។

ហេតុការណ៍នេះ​បានកើតឡើង​នៅក្នុងអំឡុង​ពេលធ្វើដំណើរ​តាមរយៈរថភ្លើង១ខ្សែ ចេញ​ពីខេត្ត Huanan ទៅកាន់ខេត្ត Guangdong ប្រទេសចិន នៅពេល​ស្រ្តីមិនស្គាល់​អត្តសញ្ញាណម្នាក់​ ត្រូវបានរាយការណ៍ទៅបុគ្គលិក​ ដោយអ្នកដំណើរដទៃ ចំពោះការ «កាន់កាប់» កៅអី​មួយដែលពុំមានជារបស់នាង ។ នេះបើយោងតាម South China Morning Post ។

ស្រ្តីនោះបន្ទាប់មកបានចាប់ផ្តើ​ម​ឈ្លោះប្រកែកជាមួយ​បុគ្គលិករថភ្លើង នៅពេលដែលគាត់​បានស្នើសុំមើលកាតអត្តសញ្ញាណរបស់នាង ដោយ​បានបញ្ជាក់ថា នាងកំពុងអង្គុយកៅអីខាងស្តាំ ។ ទោះយ៉ាងណា បុគ្គលិកចង្អុលបង្ហាញថា នាងគួរតែទៅអង្គុយនៅកៅអី 10D ដែលជាកៅអីច្រកផ្លូវ​រថភ្លើង ។

ជំនួសឲ្យការងើបចេញ នាងបានស្តីបន្ទោសទៅលើសំបុត្រ ដែលបានផ្តល់ការណែនាំច្រឡំបែបនេះ ។

ស្រ្តីនោះនិយាយថា៖ «ក្នុងសំបុត្រ​ពុំបាននិយាយថា ខ្ញុំគួរតែ​ចូលអង្គុយនៅកៅអីច្រកផ្លូវនោះទេ» ។ នាងបន្ថែមថា ស្ថានីយគួរដាក់លេខ​នៅលើកៅអី និងសួរថា «ហេតុអ្វី​ជាវា​បិទនៅទីនោះ?» ។

ស្រ្តីខឹងសម្បាររូបនេះ បានបន្ត​ខណៈនៅតែឈ្លោះប្រកែកជាមួយបុគ្គលិកថា៖ «គួរធ្វើរឿងហ្នឹង​ឲ្យច្បាស់ផងលោក ថាតើមួយណាគឺជាកៅអី 10F និងមួយណាជា 10D !!» ។

ទោះយ៉ាងណា ស្រ្តីរូបនេះនៅតែបន្តអង្គុយ​ រហូតដល់​ចប់ការធ្វើដំណើររបស់នាង ។ ជាលទ្ធផល នាងត្រូវបានផាកពិន័យ ២០០ យន់ (៣០ ដុល្លារ) សម្រាប់អ្វីដែលនាង​បានរឹងទទឹង និងត្រូវហាមមិនឲ្យទិញសំបុត្រ​ធ្វើដំណើរ ក្នុងរយៈពេល ១៨០ ថ្ងៃ ។ នេះបើយោងតាមរបាយការណ៍ ។

ទន្ទឹមនេះផងដែរ អ្នកលេងអ៊ីនធើរណេតជាច្រើន​ បានផ្ទុះកំហឹងយ៉ាងខ្លាំង ចំពោះទង្វើអំនួត​គ្មាននរណដល់ខ្លួនរបស់នាងបែបនេះ ។ អ្នកលេងម្នាក់​សរសេរថា៖ «តើនាងនៅតែព្យាយាមការពារខ្លួនឯងដល់ណាទៀតទៅ បន្ទាប់ពីនាងយកកៅអីគេអង្គុយបែបនេះ? ពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់» ។ ម្នាក់ទៀតនិយាយថា៖ «មនុស្សគ្មានហេតុផល តែងតែប្រើវិធីមួយនេះរបស់ពួកគេ មកធ្វើជារឿងពិតជាមួយសង្គម» ៕ ឧត្តម (nextshark)

spot_img
×