Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ ហ៊ុន សែន គឺជា​ក្តីសង្ឃឹម​របស់​បងប្អូន​ខ្មែរ​អាមេរិកាំង​

spot_img

​អាមេរិក ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២៧​កញ្ញា​ម្សិលមិញ​នេះ ក្រោយពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​មកដល់ សណ្ឋាគារ​ស្នាក់នៅ ក្នុង​ទីក្រុង​ញ៉ូវ​យ៉​ក​ភ្លាម គឺ​មាន​បងប្អូន​ខ្មែរ​ដែល​ជា​តំណាង​សហគម​មកពី​តាម​បណ្តា​រដ្ឋ​នានា និង​ក្រុម​គ្រួសារ​បងប្អូន​ដែល​គោរព​ស្រឡាញ់ សម្តេច​តេជោ ជាច្រើន​នាក់​បាន​មក​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​និង​កក់ក្តៅ​បំផុត​។ ទន្ទឹម​នឹង​នោះ​គឺ​មាន​បងប្អូន​មួយចំនួន​បាន​មក​រង់ចាំ​សម្តេច​ពី​បី​ថ្ងៃ​មក​ហើយ​។ យើង​ឃើញ​បងប្អូន​មាន​ទឹកមុខ​ញញឹម​សប្បាយ​រី​ករា​ឈរ​រង់ចាំ​ឱប ថើប ចាប់ដៃ និង​ថតរូប​ជា​អនុស្សាវរីយ៍​យ៉ាង​កងរំពង​ចាប់ពី​មាត់ទ្វារ​សណ្ឋាគារ​រហូត​ដល់​ជណ្តើរយន្ត​ឡើង​ទៅ​កាន់​បន្ទប់​។​

​ឮ​គេ​ថា មិន​ស្មើ​នឹង​បាន​ជួប បានឃើញ និង​បាន​ស្តាប់​ប្រសាសន៍​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ដោយផ្ទាល់​ឡើយ​។ ទោះបី​នៅ​ទី​ណា​ក៏ដោយ គឺ សម្តេច​តេជោ ហ៊ុន សែន ស្រឡាញ់​បងប្អូន និង​ចាត់​ទុក​បងប្អូន​ខ្មែរ​ទាំងអស់​ជា​មហា​គ្រួសារ​របស់​កម្ពុជា​។ តាម​កម្មវិធី គឺ​នៅ​ថ្ងៃទី ២៩ កញ្ញា នេះ សម្តេច​ប្រមុខ​ដឹកនាំ​នឹង​អញ្ជើញ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​បងប្អូន​ខ្មែរ​អាមេរិកាំង​មកពី​តាម​បណ្តា​រដ្ឋ​នានា​ជា​ច្រើន​ពាន់​នាក់​ទៀត​ផង​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×