Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តោះមក​ស្គាល់​ភោជនី​ដ្ឋា​នក្រោ​ម​បាតសមុទ្រដ៏​ស្រស់ស្អាត នៅ​ប្រទេស​មា​ឌី​វ (​វីដេអូ​)

spot_img

នេះ​គឺជា​ភោជនី​ដ្ឋា​ន​ក្រោមទឹក​ដ៏​អស្ចារ្យ ដែល​ត្រូវបាន​គេ​រៀបចំឡើង​នៅ​រមណីយដ្ឋាន​លំដាប់​ផ្កាយ ៥ (Hurawalhi Maldives Resort)​។ វា​គឺជា​ភោជនី​ដ្ឋា​ន​ក្រោម​ទឹក​ដែល​ធ្វើ​ពី​កញ្ចក់​ទាំងអស់ និង​ធំ​បំផុត​ក្នុង​ពិភពលោក​ដោយ​មាន​ប្រវែង ៦​ម៉ែត្រ​។​

​ភ្ញៀវ​អាច​ពិសារ​អាហារ​យ៉ាង​រីករាយ ជាមួយនឹង​ទស្សនី​ភាព​ធម្មជាតិ​នៅ​បាតសមុទ្រ​។ ក្នុង​ភោជនី​ដ្ឋា​ន​​ក្រោម​ទឹក​នេះ មាន​បំរើ​អាហារ​ពេលព្រឹក ថ្ងៃត្រង់ និង​ល្ងាច​។ ចំពោះ​តម្លៃ​វិញ មានតម្លៃ ២២៥​ដុល្លា​សម្រាប់​អាហារ​ពេល​ថ្ងៃ​ត្រង់ មាន​ម្អូប ៥​មុខ និង ២៨០​ដុល្លា​រ​សម្រាប់​អាហារ​ពេល​ល្ងាច មាន ៧​មុខ​។​

​ភោជនី​ដ្ឋា​ន​ក្រោម​ទឹក​នេះ មាន​សុវត្ថិភាព​បំផុត​សម្រាប់​ភ្ញៀវ ដោយសារ​តែ​កញ្ចក់​មាន​កម្រាស់​រហូតដល់ ១២​សង់​ទី​ម៉ែ​ទ្រ​ផលិត​ក្នុង​ប្រទេស​ជប៉ុន​។ វា​ត្រូវ​បាន​គេ​​ដំឡើង​នៅក្នុង​ប្រទេស​ញូ​សឺ​ឡែ​ន មុនពេល​ដឹក​មក​ដាក់​នៅ​រមណីយដ្ឋាន​នេះ​។​

​ក្នុង​ភោជនី​ដ្ឋា​ន​នេះ សម្បូរ​ទៅដោយ​គ្រឿង​សមុទ្រ មានដូចជា​បង្កង និង​គ្រំ​ជាដើម​។​

​ចង់ដឹង​ភោជនី​ដ្ឋា​ន​ក្រោម​ទឹក​នេះ មាន​ភាពស្រស់ស្អាត​យ៉ាងណា សូម​មើល​វីដេអូ​ខាងក្រោម​នេះ​៖

​ប្រភព​៖ Daily Mail

spot_img
×