Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រកួត​កីឡាតេ​ក្វាន់​ដូ ពានរង្វាន់​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ ​៖ អ្នកស្រី ក្វ​ន សូហ្យ​ន លេខា​ទី​២ នៃ​ស្ថានទូត​កូរ៉េ​ប្រចាំ នៅ​ព្រះរាជាណាចក្រ​កម្ពុជា បានឲ្យដឹងថា ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​កម្មវិធី​ប្រកួត​កីឡាតេ​ក្វាន់​ដូ ពានរង្វាន់​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ឆ្នាំ​២០១៨ នៅ​ក្នុង​មជ្ឈមណ្ឌល​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​-​ខ្មែរ ថ្ងៃ​ពុធ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ។​

​លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា (​ប្រធាន​ខេមរៈ​សហព័ន្ធ​កីឡាតេ​ក្វាន់​ដូ​) បាន​ចូលរួម​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​កម្មវិធី​ប្រកួត ព្រមទាំង​បាន​ថ្លែង​សុន្ទរកថា​អបអរ និង​ចូលរួម​ក្នុង​ពិធី​ជូន​រង្វាន់​បេក្ខជន​ជ័យលាភី​។ លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើន​រូប​បាន​ផ្តល់​កិត្តិយស ចូលរួម​ក្នុង​កម្មវិធី ដើម្បី​ធ្វើ​ការលើកទឹកចិត្ត​ដល់​កីឡាករ​តេក្វាន់​ដូ​ឆ្នើមៗ​ទាំងឡាយ​។​

​លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា “​តេក្វាន់​ដូ គឺជា​កីឡា​ជាតិ​របស់​កូរ៉េ ហើយ​កីឡា​នេះ​ក៏​ជា​និមិត្តរូប នៃ​ចំណង​មិត្តភាព​ដ៏​ល្អ រវាង​កូរ៉េ និង​កម្ពុជា ដែល​ប្រទេស​ទាំង​ពីរ ដែល​បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង ធ្វើការ​អភិវឌ្ឍន៍​ចំណងមិត្តភាព ជាមួយគ្នា​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​កន្លងមក​។ ស្ថានទូត​កូរ៉េ នឹង​បន្ត​ជួយ​គាំទ្រ និង​ធ្វើ​ជា​ដៃគូ​ដ៏​រឹងមាំ ក្នុង​កិច្ចសហការ​ជាមួយនឹង​កម្ពុជា លើ​មា​គា​អភិវឌ្ឍន៍​កីឡាតេ​ក្វាន់​ដូ​កម្ពុជា​នៅ​ថ្ងៃ​អនាគត​”​។​

​សូមបញ្ជាក់​ថា កីឡា​ជាតិ ជា​កីឡា ឬ​ជា​សិល្បៈ​វប្បធម៌ ដែល​មាន​លក្ខណៈ​ពិសេស របស់​ប្រទេស​មួយ ឧទាហរណ៍​ដូចជា កីឡា​បោកចំបាប់​កូរ៉េ កីឡាតេ​ក្វាន់​ដូ ជាដើម​។​

​លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​ប្រទេស​កូរ៉េ ដែល​តែងតែ​ធ្វើការ​ជួយ​គាំទ្រ ក្នុង​ការអភិវឌ្ឍន៍​កីឡាតេ​ក្វាន់​ដូ​កម្ពុជា ហើយ​តាមរយៈ​ការ​ហាត់រៀន កីឡាតេ​ក្វាន់​ដូនេះ ជួយ​ឲ្យ​យុវជន​កម្ពុជា បង្កើន​នូវ​ស្មារតី​ទទួលខុសត្រូវ​ល្អ​”​។ លោក​រដ្ឋមន្ត្រី បាន​ថ្លែងបន្តថា យើង​សង្ឃឹមថា កម្មវិធី​នេះ​នឹង ជួយ​ផ្សព្វផ្សាយ​អំពី​វិស័យ​កីឡាតេ​ក្វាន់​ដូ នៅក្នុង​ប្រទេស​កម្ពុជា ឲ្យបាន​កាន់តែ​ទូលំទូលាយ ដែល​វា​នឹង​ក្លាយទៅជា​ការ​ជម្រុញ ការផ្លាស់ប្តូរ​វប្បធម៌​កីឡា រវាង​ប្រជាជន នៃ​ប្រទេស​ទាំង​២ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×