Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ម្តាយ​យំសោក​បោក​ខ្លួន ព្រោះ​កូនស្រី​ជាទី​ស្រលាញ់​មានតែ​ម្នាក់ ត្រូវស្លាប់​ក្នុង​អគ្គីភ័យ​ឆេះ​ផ្ទះ បន្ទាប់ពី​ធ្វើបុណ្យ​រំដោះគ្រោះ​មិនទាន់បាន​១​សប្តាហ៍​ផង​

spot_img

​នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់ បាន​ស្លាប់​គួរ​ឲ្យ​អាសូរ​បំផុត នៅក្នុង​ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​របស់​នាង ស្ថិតនៅផ្លូវ Phaholyothin Soi 24 ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ។​

Panida Chokuaipornchai អាយុ ២០ ឆ្នាំ ជា​និស្សិត​ផ្នែក​ជំនួញ រៀន​នៅ​សកល​វិទ្យាល័យ​សភាព​ណិ​ជ្ជ​កម្ម​ថៃ ត្រូវបាន​រកឃើញ​ស្លាប់​នៅ​ជា​ន់ទី​២ នៃ​អគារ​ផ្ទះល្វែង​ច្រើន​ជាន់​មួយកន្លែង ដែល​នាង​កំពុង​រស់នៅ​ជាមួយ​ម្តាយ និង​មីង​របស់​នាង កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​មីង​របស់​នាង​ឈ្មោះ Nawaporn អាយុ ៧១ ឆ្នាំ បាន​និយាយថា នៅពេល​គាត់​ចាក​ចេញពីផ្ទះ​នៅវេលា​ម៉ោង​ប្រហែល ៨ និង ២០ នាទី​ព្រឹក Panida កំពុង​ដេក​នៅក្នុង​បន្ទប់​របស់​នាង ។ នៅវេលា​ម៉ោង ៩ ព្រឹក អ្នកស្រី Nawaporn ក៏បាន​ទទួល​កា​រខ​ល​ហៅ​ពី​អ្នក​ស្គាល់គ្នា​ថា មាន​ភ្លើង​ឆេះ​ផ្ទះ​នៅក្នុង​សង្កាត់​របស់​នាង ។ លឺដូច្នេះ អ្នកស្រី​ក៏បាន​ប្រញាប់ប្រញាល់​វិលត្រឡប់​មកវិញ ដើម្បី​ឲ្យ​ប្រាកដថា​វា​បានកើត​ឡើង​នៅផ្ទះ​របស់​នាង ឬ​យ៉ាងណា ។​

​នៅពេល Nawaporn បានមក​ដល់ ក៏បាន​ឃើញ​ក្រុម​ពន្លត់អគ្គីភ័យ បាន​រារាំង​មនុស្ស​មិន​ឲ្យ​ចោល​ក្នុង​តំបន់​នោះ​រួចទៅហើយ ។ អ្នកស្រី​ពិតជា​ស្លុតរន្ធត់​ខ្លាំងណាស់ នៅពេល​ដឹងថា Panida ត្រូវបាន​រកឃើញ​ស្លាប់​នៅជាប់​បង្អួច នៅលើ​ជាន់​ទី​២ ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ស្ថានីយ៍ទូរទស្សន៍ Amarin TV ។​

​ម្តាយ​របស់​នាង​ឈ្មោះ Napa អាយុ ៦០ ឆ្នាំ បាន​និយាយថា Panida គឺជា​កូនស្រី​តែ​ម្នាក់​គត់​របស់​អ្នកស្រី ហើយ​ថា រឿង​ដ៏​សោកសៅ​នេះ​បានកើត គឺ​បន្ទាប់​នាង​ត្រូវបានធ្វើ​បុណ្យរំដោះគ្រោះ នៅក្នុង​ឱកាស​នៃ​ខួបកំណើត​អាយុ ២០ ឆ្នាំ របស់​នាង កាលពី​សប្តាហ៍​មុន ៕ ចន្ទី (coconuts, pluto134340)​

spot_img
×