Monday, May 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន បានសារភាពថាបានទិញផ្លែទុរេនពីប្រទេសថៃ ៣លើក មកលក់នៅក្នុងប្រទេសកម្ពុជា

ស្នងការដា្ឋននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី ៤ ខែ ឧសភាឆ្នាំ ២០២៦បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី
លទ្ធផលនៃការសាកសួររបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អាឡែន ទាក់​ទងនឹងការទិញ លក់ផ្លែទុរេនដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាប៉ុន្មា​នថ្ងៃកន្លងមកនេះ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន បានសារភាពថា ចាប់ពីពីខែមេសា ដល់ដើមខែ ឧសភា ឆ្នាំ២០២៦ នេះគាត់បានទំនាក់ទំនងជាមួយជនជាតិថៃ ធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងមកទិញផ្លែទុរេនបានចំនួន០៣លើក មានចំនួនប្រមាណ២,០០០គីឡូ ក្រាម ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម ហើយទំនិញទាំង០៣លើកនេះ គាត់បានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់ នៅពេលគេដឹកមកដល់ ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន បានជ្រាបថាមកដល់ថ្ងៃទី ៤ ខែ ឧសភាឆ្នាំ ២០២៦ នេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន បានចូល ខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនគរបាលជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះរូបគាត់ថាបាននាំ
ផ្លែទុរេនពីប្រទេសថៃមកក្នុងប្រទេសកម្ពុជា។
លទ្ធផលនៃការសាកសួរនិងបំភ្លឺបានឱ្យដឹងថា គាត់ជាម្ចាស់គណនីឈ្មោះ អា ឡែន មានឈ្មោះពិតគឺ ឈ្មោះលឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំរស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង គាត់បន្តថាសារសម្លេងដែលបែកធ្លាយនៅតាមបណ្តាញសង្គមរឿងទិញ លក់ផ្លែទុរេនពីប្រទេសថៃនាប៉ុន្មានថ្ងៃ
កន្លងមកនេះគឺជាសម្លេងរបស់គាត់ដែលបានទំនាក់ទំនងជាមួយអ្នករកស៊ីទិញផ្លែទុរេនពិតមែន។
ពីខែមេសា ដល់ដើមខែ ឧសភា ឆ្នាំ២០២៦ នេះគាត់បានទំនាក់ទំនងជាមួយជនជាតិថៃ ធ្លាប់ស្គាល់ និងធ្លាប់រកស៊ីជាមួយគ្នានាពេលកន្លងមកទិញផ្លែទុរេនបានចំនួន០៣លើក មានចំនួនប្រមាណ២,០០០គីឡូ
ក្រាម(ពីរពាន់គីឡូក្រាម)ដោយសារមានអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមហើយទំនិញទាំង០៣លើកនេះគាត់
បានដាក់រថយន្តផ្ញើទៅឱ្យអ្នកបញ្ជាទិញនៅខេត្តកំពង់ចាមផ្ទាល់ នៅពេលគេដឹកមកដល់ ។ គាត់បានបន្តថា ឈ្មួញនៅថៃបានរៀបចំផ្ញើមកតាមព្រំដែនកាបី តែគាត់មិនបានដឹងថាគេផ្ញើមកតាមរបៀបណានោះទ លុះ រថយន្តដឹកមកដល់គាត់ក៏ទទួលហើយផ្ញើទៅខេត្តកំពង់ចាមតែម្តង ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបញ្ជាក់ជូនថាខណៈមានការ បំភ្លឺបែបនេះពីឈ្មោះ ធឿន សាក់ឡែន ក្តីតែសមត្ថកិច្ចនគរបាលកំពុងបន្តធ្វើការស្រាវជ្រាវជុំវិញករណីខាង លើនេះជាបន្តទៀតយ៉ាងយកចិត្តទុកដាក់បំផុតឈានទៅស្វែងរកអ្នកពាក់ព័ន្ធក្នុងករណីខាងលើដើម្បីចាត់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

Screenshot
Processed with Rookie Cam
×