Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៧ ខែតុលា ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករណ៍​អាកាសធាតុ ថា ចាប់ពី​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី ៧ ខែតុលា ឆ្នាំ ២០១៨ ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស និង​តាម​តំបន់​ទំនាប​កណ្តាល និង​តំបន់​ខ្ពង់រាប ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។​

​ប្រភព​ដដែល បាន​បន្តថា យោង​តាម​ការព្យាករណ៍ បន្ទាប់​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​អូស​កាត់​លើ​ព្រះរាជាណាចក្រ​កម្ពុជា លក្ខណៈ​បែបនេះ នឹង​ធ្វើឲ្យ​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៩​ដល់​៣០​ខែ​កញ្ញា អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ។ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ទី​៧ ខែតុលា អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។​

​ក្រសួង​ជំនាញ ក៏​បាន​ស្នើ​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ជាពិសេស​ពលរដ្ឋ​នៅ​តំបន់​ទំនាប​កណ្តាល និង​តំបន់​ខ្ពង់រាប អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​៕ ដោយ​ ៖ ​កូឡាប​

  

spot_img
×