Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ​

spot_img

​បន្ទាយមានជ័យ​ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​នៅ​ថ្ងៃទី​២៨​កញ្ញា​នេះ ជនសង្ស័យ​ទាំង និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​។​

សូមបញ្ជាក់​ថា នៅវេលា​ម៉ោង ២០ និង ៣០​នាទី ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៥​នាក់ នៅ​ចំណុច​ផ្លូវលំ​ចំនួន ០២​គោលដៅ ស្ថិតនៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ក្នុង​នោះ​ជនសង្ស័យ​ចំនួន ០២​នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅ​ចំណុច​ផ្លូវលំ​មួយ ស្ថិតនៅ​សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ័ណ​មាន​៖ ១. ឈ្មោះ នូវ សត្ត​វត្ស ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​, ២. ឈ្មោះ គង់ ជូ​អ៊ី ភេទ​ស្រី អាយុ ១៩​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​តាម​អន​ឡា​ញ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ រួមទាំង​ដកហូត​បាន​វត្ថុតាង​មាន​៖ គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន ០៨​កូន​ថង់​កឹប ទម្ងន់ ៥.៤២​ក្រាម​, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ​ចំនួន ០១​គ្រឿង​, ទូរស័ព្ទ​ម៉ាក I-Phone ចំនួន ០២​គ្រឿង​, កាំបិត​បត់​ចំនួន ០១​ដើម​, ចិញ្ចៀន​លោហធាតុ​ពណ៌​លឿង​ចំនួន ០២​វង់​, ចិញ្ចៀន​លោហធាតុ​ពណ៌​សដាំ​ត្បួង​ចំនួន ០១​វង់​, កាបូប​ចំនួន ០១ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

បន្ទាប់​ពី​ឃាត់ខ្លួន និង​ទទួលបាន​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ ក៏​បន្ត​ស្រាវជ្រាវ​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់​ទៀត នៅវេលា​ម៉ោង​ប្រមាណ ២១ និង ៤៥​នាទី ថ្ងៃ​.​ខែ​.​ឆ្នាំ​ដដែល ស្ថិតក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​មាន​៖ ១. ឈ្មោះ វ៉ាន់ ហេង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​ធ្វើស្រែ បច្ចុប្បន្ន​រស់នៅ​ភូមិព្រ​ហ៊ូត សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​, ២. ឈ្មោះ ឃុន អ៊ឹង​ធានី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​គ្មាន បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ និង​៣. ឈ្មោះ គិ ចំណាន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​ជាងឈើ បច្ចុប្បន្ន​រស់នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ រួមទាំង​ដកហូត​បាន​វត្ថុតាង​មាន​៖ គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន ០៤​កូន​ថង់​កឹប ទម្ងន់ ១.៥៦​ក្រាម​, ជញ្ចីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០១, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ​មួយគ្រឿង​, ទូរស័ព្ទ​ចំនួន ០៣​គ្រឿង​, ខ្សែក​លោហធាតុ​ពណ៌​លឿង​ចំនួន ០១​ខ្សែ​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ០១​សន្លឹក​, កាបូប​ចំនួន ០១, កូន​ថង់​ជាប់​កំទេច​គ្រឿងញៀន​ចំនួន ០១​។​

ក្រោយពី​សាកសួរ​ជនសង្ស័យ​ទាំង​០៣​នាក់ ពួកគេ សារភាពថា​៖ បាន​ទិញ​ពី​ឈ្មោះ នូ សត្ត​វត្ស ដើម្បី​យក​មក​ចែកចាយ​បន្ត ហើយ​នៅសល់​តិចតួច​ប្រើប្រាស់​ខ្លួនឯង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៥​នាក់ និង​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×