Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត ជំរុញ​ឲ្យ​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ចុះ​បង្ក្រាប​គ្រឿងញៀន​តាម​ផ្ទះសំណាក់ សណ្ឋាគារ និង​ក្លឹប​កម្សាន្ត​

spot_img

ភ្នំពេញ ៖ លោក នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការ​យុទ្ធនាការ​បង្កាប់​គ្រឿងញៀន​លើកទី​៣ បាន​ជម្រុញ​ឲ្យ​ស្នងការ​នគរបាល គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​ចុះ​ឆែកឆេរ និង​បង្ក្រាប​គ្រឿងញៀន​តាម​ផ្ទះសំណាក់ សណ្ឋាគារ និង​ក្លឹប​កម្សាន្ត​ទូទាំង​ប្រទេស ខណៈ​មាន​ផ្ទះសំណាក់ សណ្ឋាគារ និង​ក្លឹម​កម្សាន្ត​ខ្លះ​លួច​បើក​ឲ្យមាន​ការប្រើប្រាស់​នូវ​គ្រឿងញៀន​នោះ ។​

​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៣ នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​៣ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នោះ​លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​លើកឡើង​ថា នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ប្រាប់​ឲ្យ​គ្រប់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចាត់វិធានការ​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ចំពោះ​បញ្ហា​គ្រឿងញៀន​នៅ​តាម​ក្លឹម​ផ្ទះសំណាក់ សណ្ឋាគារ​និង​ក្លឹប​កម្សាន្ត​នានា ដោយ​មិន​លើកលែង​នោះឡើយ ។​

​បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ មាស វិទ្ធិ ៖ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏​បាន​បញ្ជាក់​ប្រាប់​ដល់​គ្រប់​ស្នងការ​នគរបាល​ទាំងអស់ ត្រូវតែ​អនុវត្តន៍​ឲ្យបាន​ដាច់ខាត់ នូវ​ប្រតិបត្តិការ​នេះ​ដោយ​ទទួលខុសត្រូវ តាម​ដែល​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​គោលនយោបាយ​ការបង្ក្រាប​គ្រឿង​នេះ ទទួលបាន​លទ្ធផល​ល្អប្រសើរ ។

​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​ប្រាប់​ឲ្យដឹង​ពី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ថា គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន រាជធានី​-​ខេត្ត ត្រូវ​តែ​ប្រើប្រាស់​គ្រប់​កម្លាំង​សរុប មធ្យោបាយ​សរុប​ប្រកបដោយ​ឆន្ទៈ​ខ្ពស់ ស្មោះត្រង់​វិជ្ជាជីវ​: ក្នុង​ការបង្ការ​ទប់ស្កាត់​បង្កើន​ការងារ ផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព​ពី​បញ្ហា​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលខុសត្រូវ​។​

​សូមបញ្ជាក់​ថា រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន សរុប​ចំនួន ៥.៦៤១/៦,២០៥​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន ១១.២៧៥/១៣.៦៩១​នាក់ ក្នុងនោះ​ស្រី​៩៤៤/១.២៦៩​នាក់ ចាប់​យក​គ្រឿងញៀន​គ្រប់​ប្រភេទ​សរុប ៤៩៨,៩៦/១៥៣,២៣​គីឡូក្រាម និង​៧៩០​កញ្ចប់ កញ្ឆា​ក្រៀម ២៥,៩៦/៦៥,៣៥​គីឡូក្រាម ញ្ឆា​ស្រស់ ១៤១.៦៨៣/២៣៤,២៨៣​ដើម និង​មធ្យោបាយ​-​សម្ភារៈ វត្ថុតាង​មួយ​ចំនួន ។​

​របាយការណ៍ បានបញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​រយៈពេល​៩​ខែ​នេះ ក្រុម​ការងារ​ក៏​បាន​អនុវត្ត​វិធានការ​រដ្ឋបាល​បាន​ចំនួន ២.៩៦៣​លើក ក្នុងនោះ បាន​អញ្ជើញ​ម្ចាស់​អាជីវកម្ម និង​អ្នកពាក់ព័ន្ធ​មក​ស្តាប់​ការណែនាំ​ចំនួន ៨៨​លើក ស្មើនឹង ១.២១៩​នាក់ ស្រី ៦៦៩​នាក់ និង​ចុះ​អបរំ​ម្ចាស់​ទីតាំង​អាជីវកម្ម​ចំនួន ២.៤៤៣​គោលដៅ ក្នុងនោះ​មាន ផ្ទះសំណាក់​ចំនួន​៨០០ ផ្ទះជួល​១៧១ ខារ៉ាអូខេ​៣០៣ សណ្ឋាគារ​២០៧ ក្លឹប​កម្សាន្ត​៦៣ បារ​បរទេស​១៩២ និង​ខុន​ដូ​២៥៣ និង​ផ្សេងៗ ៤៥៤ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×