Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​របស់​អ្នក​អំណោយផល​ល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ត្រូវ​តាម​ផែនការ​។ ប្រយ័ត្ន​មាន​ភ្លេច​បាត់​របស់​មានតម្លៃ​។ មនោសញ្ចេតនា បាន​នៅក្បែរ​មនុស្ស​ជាទី​ស្រឡាញ់ ជីវិត​ពោរពេញ​ដោយ​ពណ៌​កុលាប សុភមង្គល​។ ទិស​ល្អ​ទិសឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​លឿង ស​។ អ្នកយក​អាសា​ឆ្នាំ រោង​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​ភាពម៉ឺងម៉ាត់​ក្នុង​ការងារ​អ្នកមាន​ឱកាស​អះអាង​ខ្លួន​ចំពោះ​ថ្នាក់លើ​។ ថ្ងៃនេះ​មានសំណាង​អាច​ទិញ​ឆ្នោត ចាប់ឆ្នោត​ត្រូវ​រង្វាន់​។ មនោសញ្ចេតនា​មាន​ភាពកក់ក្តៅ​ផ្អែមល្ហែម​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រីកចម្រើន​ខ្លាំង រៀនសូត្រ​មាន​សមិទ្ធផល​ខ្ពស់ កិច្ចការ​គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន​។ ថ្ងៃនេះ​មានឱកាស​បង្កើន​ប្រាក់ចំណូល​។ មនោសញ្ចេតនា អ្នក​បាន​រៀប​ការមានចំណង​ស្នេហ៍​រឹងមាំ អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ប៉ុន្តែ​ត្រូវ​ម្ចាស់ការ​ជាង​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ ការងារ​ប្រឈមមុខ​នឹង​ការស្តីបន្ទោស​របស់​អ្នកដទៃ ធ្វើ​ឲ្យ​អ្នក​នឿយណាយ អស់​អំណត់ ចូរ​ប្រឹងប្រែង​ទប់​អារម្មណ៍ ពេលវេលា​នឹង​ជា​ចម្លើយ​ដ៏​មានតម្លៃ​បំផុត​សម្រាប់​ឆន្ទៈ និង​សមត្ថភាព​របស់​អ្នក​។ អន្ទាក់​លុយ​កាស​ធំធេង​ណាស់ ត្រូវ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា ជួប​រឿង​មិនល្អ​អាច​នាំ​ឲ្យ​ទំនាក់ទំនង​រវាង​គូស្នេហ៍​ប្រេះឆា​។ ទិស​ល្អ​ទិសពាយ័ព្យ តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ សភាព​ផ្លូវចិត្ត​មិន​នឹងនរ ងាយ​មួរ​ម៉ៅ​ដាក់​អ្នកដទៃ មិន​ចំណេញ​ដល់​ការងារ​។ ថ្ងៃនេះ​ពិបាក​មានឱកាស​រក​ចំណូល​បន្ថែម​ត្រូវ​ប្រមូលផ្តុំ​ក្នុង​កិច្ចការ​ដែលមាន​ស្រាប់​។ មនោសញ្ចេតនា កុំ​រុញ​ខ្លួន​ផ្ទប់​នឹង​ជញ្ជាំង រឿង​អ្វី​ក៏មាន​វិធី​ដោះស្រាយ​ដែរ​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មានឱកាស​សហការ​ជាមួយ​ដៃគូ​ដ៏​មាន​សក្តានុពល ត្រូវ​ប្រឹងប្រែង​ធ្វើ​ឲ្យ​បានល្អ​។ យីអ៊ុន​ល្អ អាច​ដំណើរការ​ផែនការ​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា នេះ​ជា​ថ្ងៃ​ល្អ​សម្រាប់​អ្នក​នៅ​លីវ​រកបាន​អ្នកមាន​និស្ស័យ​ជាមួយ​ខ្លួន​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌ លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ ការងារ​ទោះ​ជួប​ការលំបាក ឧបសគ្គ​តែ​អ្នក​នៅតែ​ដោះស្រាយបាន​យ៉ាង​ល្អ​។ ចាយវាយ​ត្រូវ​សន្សំសំចៃ ព្រោះ​ចំណូល​កំពុង​រាំងស្ទះ​។ មនោសញ្ចេតនា​ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​កុំ​ឲ្យ​ប៉ះពាល់​ដោយ​អ​ចេតនា​ដល់​ផ្លូវចិត្ត​របស់​គូស្នេហ៍​។ ទិស​ល្អ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ល្អ​មធ្យម​។ ការងារ​ត្រូវ​យកចិត្តទុកដាក់​សហ​ការ​ជាមួយ​មិត្ត​រួម​អាជីព​ទើប​ទទ​យលបាន​លទ្ធផល​គាប់ប្រសើរ ។ ចំណូល​មាន​កម្រិត ត្រូវ​ចេះ​លៃលក​កុំ​ឲ្យ​ដាច់​ខែ​មិនទាន់​ត្រូវ​ខ្ចីបុល​គេ​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម​។ ការងារ​រីកចម្រើន​ខ្លាំង ធ្វើ​អ្វី​ក៏បាន​ជោគជ័យ​។ ថ្ងៃនេះ​ដោយសារតែ​ភាព​អល់អែក​នាំ​ឲ្យ​អ្នក​ខក​ឱកាស​ទាញ​ចំណូល​ធំ​។ មនោសញ្ចេតនា​អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​មានចិត្ត​គំនិត​ចុះសម្រុង​គ្នា​។ ទិស​ល្អ​ទិសពាយ័ព្យ តំណម​ទិសឦសាន​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ឧបសគ្គ​ត្រូវ​នឹងនរ ទើប​ដោះស្រាយបាន​។ ចំណូល​បាន​ពី​ការខិតខំ​ប្រឹងប្រែង​ខ្លួនឯង គឺ​គ្មាន​អ្នកដទៃ​ណា​ជួយ​ជ្រោមជ្រែង​ឡើយ​។ មនោសញ្ចេតនា អ្នក​ទាំង​២ ពិបាក​ចុះសម្រុង​នឹង​គ្នា​។ ទិស​ល្អ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ​៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​អ្នកដទៃ​បញ្ជា​ដែល​ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​ទិន្នផល​ការងារ​។ ថ្ងៃនេះ​ពុំ​ល្អ​សម្រាប់​វិនិយោគ កុំ​លោភលន់​នាំ​ខាតបង់​ទាំង​ដើម​ទាំង​ចុង​។ មនោសញ្ចេតនា ជួប​មនុស្ស​ដែល​អ្នក​មិន​ចូលចិត្ត​ធ្វើ​ឲ្យ​ផ្លូវចិត្ត​មិន​រីករាយ ប្រសិន​ពុំមាន​មនោសញ្ចេតនា​ចំពោះ​គេ​ត្រូវ​និយាយប្រាប់​ត្រង់ៗ​។ ទិស​ល្អ​ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំកុរ ៖ រាសី​ល្អ​មធ្យម​។ ទោះបី​ការងារ​បច្ចុប្បន្ន​ពុំទាន់​នាំមក​នូវ​ប្រភព​ចំណូល​ដូច​ចិត្ត តែ​មិនត្រូវ​ផ្លាស់ប្តូរ​។ គួរ​ប្រយ័ត្នប្រយែង​ក្នុង​សេវាកម្ម​ប្រាក់កាស​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​គូ​និស្ស័យ​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំមមែ​៕​

spot_img
×