Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកអគ្គរដ្ឋទូត​ចិន ៖ អរគុណ​ក្រសួងមហាផ្ទៃ ដែល​បាន​បង្ក្រាប​ជនជាតិ​ចិន ប្រព្រឹត្តិ​បទល្មើស​បាន​ទាន់ពេលវេលា​

spot_img

​ភ្នំពេញ​៖ ស្យុង ប៉ បាន​ថ្លែង​អំណរ​អគុណ​និង​កោតសរសើរ ចំពោះ​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​កិច្ចសហប្រតិបត្តិការ​បង្ក្រាប ប្រឆាំង​បទល្មើស​និង​ឧក្រិដ្ឋកម្ម ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន ។ នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ចប់​អាណត្តិ​នៅ​កម្ពុជា​បាន​ចូលជួប​សម្តែង​ការគួរសម​និង​ជំរាបលា​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី ។​

​បើតាម​ឯកអគ្គរដ្ឋទូត​ចិន ៖ “​បាន​អំណរ​អ​គុណ ចំពោះ​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ដែល​បាន​បង្ក្រាប​រាល់​ជនជាតិ​ចិន​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​បាន​ទាន់ពេលវេលា ក្រោយ​ពី​ជនជាតិ​ចិន​ទាំងនោះ បាន​បង្ក​ភាពអនាធិបតេយ្យ និង​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ ដែល​ជា​កត្តា​ធ្វើឲ្យមាន​ការព្រួយបារម្ភដ​ល់​ព​លរ​ដ្ឋ​ខ្មែរ​”​។​

​លោក ស្យុង ប៉​បាន​លើកឡើង​ថា អាជ្ញាធរ​កម្ពុជា បាន​សហប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ លើ​ការងារ​សន្តិសុខ​ដូចជា ការបង្ក្រាប​បទល្មើស​ផ្សេងៗ រួមមាន បទល្មើស​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន និង​ការប្រព្រឹត្ត​អំពើ​ពេស្យាចារ​ផ្សេងៗ ។

​ជាមួយគ្នា​នោះ​ដែរ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​លើកសរសើរ​កម្ពុជា​ថា ជា​មិត្ត​ដ៏​ល្អ​ជា​មួយ​របស់​ចិន​លើ​គ្រប់​វិស័យ​។​
​លោក ស្យុង ប៉ បាន​លើកឡើង​ថា អាជ្ញាធរ​កម្ពុជា​បាន​ជួយ​លើ​ការងារ​សន្តិសុខ​ដូច​ជា​ការបង្ក្រាប​បទល្មើស​ផ្សេងៗ​រួម​មាន​បទល្មើស​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន និង​ការប្រព្រឹត្ត​អំពើ​បេ​ស្យា​ចារ្យ​ផ្សេងៗ​នៅក្នុង​ទឹកដី​ប្រទេស​កម្ពុជា ហើយ​រាល់​ទង្វើ​របស់​ជនជាតិ​ចិន​ទាំង​នោះ បាន​ធ្វើឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងមូល ។​

​លោក​ឯកអគ្គរដ្ឋទូត បាន​បន្តថា “​មាន​ជនល្មើស​ជា​ជនជាតិ​ចិន​មួយចំនួន​បាន​ឆ្លៀត​ឱកាស​ធ្វើ​សកម្មភាព​បទល្មើស​ផ្សេងៗ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​អារម្មណ៍ និង​ទឹកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ ។ តែ​យ៉ាងណាក្តី​ឯកឧត្តម​បាន​អរគុណ​ចំពោះ​ក្រសួងមហាផ្ទៃ ដែល​បាន​យកចិត្តទុកដាក់​ជួយ​បង្ក្រាប​នូវ​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​”​។​

​ជា​ការឆ្លើយតប សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី ក៏​បាន​សម្តែង​ការគាំទ្រ ដល់​ការលើកឡើង​របស់​លោក ស្យុង ប៉ និង​សន្យា​ថា​នឹង​ខិតខំ​លើកស្ទួយ កិច្ចសហប្រតិបត្តិការ​នេះ​ឲ្យ​កាន់តែ​ល្អ​ប្រសើ​ថែម​ទៀត ។​

​សម្តេច​ក្រឡាហោម នាយករដ្ឋមន្ត្រី​ស្តីទី ក៏​បាន​ថ្លែង​អំណរ​អគុណ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ចិន ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា នា​ពេលកន្លងមក​និង​បច្ចុប្បន្ន ដែល​ជំនួយ​ទាំងនោះ គឺ​ផ្នែក​បាន​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​កម្ពុជា និង​ការអភិវឌ្ឍ នៅ​ប្រទេស​កម្ពុជា​នា​ពេល​នេះ​៕ ​ដោយ​៖​កូឡាប​

spot_img
×