Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​អាមេរិក​រអិល​ចេញពី​ផ្លូវ​ហោះហើរ បាក់​ជា​២ (​វីដេអូ​)

spot_img

​ហេតុការណ៍​គួរឲ្យ​រន្ធត់​នេះ កើតឡើង​នៅ​រដ្ឋ South Carolina បណ្តាលឲ្យ​មនុស្ស​២​នាក់​ស្លាប់ និង​២​នាក់​ទៀត​រងរបួស ។​

កន្លែងកើតហេតុ​យន្តហោះ​ត្រូវ​បាក់​ជា ២ ។​

​វេលា​កើតហេតុ​គឺ​នៅ​ម៉ោង ១​និង​៤០​នាទី ថ្ងៃទី ២៧ ខែ​កញ្ញា (​ម៉ោង​តំបន់​) ខណៈពេល​យន្តហោះ Dassauft – Breguwt Faleon 50 ពេល​ចុះ​សំ​ច​ន​នៅ​ផ្លូវ​ហោះហើរ នៃ​អាកាសយានដ្ឋាន Green Ville Downtown ហើយ​បាន​រអិល​ចេញផុត​លើផ្លូវ បុក​សំដៅលើ​របង​ធ្វើឲ្យ​យន្តហោះ​បាក់ជា ២ ។​

​មន្ទីរ​ប៉ូលិស Grenville ឲ្យដឹងថា លើ​យន្តហោះ​មាន​មនុស្ស​៤​នាក់ ។ អ្នកបើកបរ និង​អ្នកបើកបរ​ជំនួយ បាន​ស្លាប់ រីឯ​ភ្ញៀវ ២​នាក់ ជា​ប្តី​ប្រពន្ធ​បាន​រងរបួស​ធ្ងន់ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​អ្នកនាំពាក្យ នៃ​មន្ទីរ​ប៉ូលិស Donnie Porter ឲ្យដឹងថា ៖ “​យើងខ្ញុំ​ពុំ​ដឹង​ប្រាកដថា ហេតុអ្វី​បាន​ជា​យន្តហោះ ពុំ​ឈប់​បាន​ពេល​ចុះចត ហើយ​រត់​អស់​ផ្លូវ​ចុះចត បោះពួយ​ឡើងលើ​វាលស្មៅ បុក​នឹង​របង​” ។​

​អ្នកនាំពាក្យ​រូប​នេះ​ពោល​បន្ត ៖ “​ប្រហែលជា​អ្នកបើកបរ ពុំ​មាន​ស្មារតី​នឹងនរ ហើយ​ជើង​ជា​ន់ហ្គា​ជាប់​” ។​

​យន្តហោះ​នេះ​មានបំណង​ចុះ​ព្រលានយន្តហោះ Grenville ដើម្បី​យក​អ្នកដំណើរ​បន្ថែម ៕ លី​សា​

spot_img
×