Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Papua NewGuinea ៖ ចុះចត​ផុត​ផ្លូវ​ហោះហើរ យន្តហោះ​ចុះ​… ស្រង់​ទឹក​!

spot_img

នៅវេលា​ម៉ោង ៩​និង​៣០ ព្រឹក​នេះ (២៨/៩) យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Papua New Guinea បាន​បោះពួយ​ចុះ​សមុទ្រ ក្រោយពេលរ​ត់ដល់​ផុត​… ផ្លូវ​ហោះហើ​រលើ​កោះ Weno ភាគ​ឦសាន​ប្រទេស​នេះ ។​

​តាម Daily Mail នេះ​ជា​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air Niugini ចេញដំណើរ​ពី Micronesia ទៅកាន់ Papua New Guinea ។​

​សំណាង​ល្អ​ណាស់ ដែល​អ្នកដំណើ​រទាំង ៣៦​នាក់ និង​ក្រុម​ពហុ​និការ ១១​នាក់ ពុំមាន​បញ្ហា​អ្វី​ក្រៅ​ពី​អ្នកដំណើរ​ម្នាក់​រងរបួស ហើយ​យន្តហោះ​នៅ​អណ្តែត​ពាក់កណ្តាល​ខ្លួន​លើទឹក ។​

គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នាំឲ្យ​មាន​ហេតុការណ៍​នេះ​ទេ ។ គណៈកម្មាធិការ​មួយ​ត្រូវបាន​បង្កើត​ដើម្បី​ស៊ើបអង្កេត​ករណី ។​

​យន្តហោះ​នេះ ចុះ​សំ​ចនទី​នេះ​មុននឹង​បន្តដំណើរ​ទៅ​កាន់ Port Moresby នៅ Papua New Guinea ។ តាម​អ្នកគ្រប់គ្រង​ព្រលាន​យន្តហោះ​នោះ​យន្តហោះ​នេះ​បាន​បោះពួយ​ហួស​ពី​ផ្លូវ​ហោះហើរ ១៦០​ម៉ែត្រ ។​

​ក្រុម​សង្គ្រោះ​បាន​មាន​វត្តមាន​ដើម្បី​សង្គ្រោះ​អ្នកដំណើរ លើ​យន្តហោះ ៕​

spot_img
×