Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​មួយចំនួន នៅ​ខេត្តតាកែវ​រកឃើញថា មាន​ភាពមិនប្រក្រតី​ច្រើន​

spot_img

​តាកែវ​៖​ក្រុម​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​តាមរយៈ​រថយន្ត​មន្ទីរពិសោធន៍ ប្រេងឥន្ធនៈ​ចល័ត ដឹកនាំ​ដោយ​លោក ឌឹ​ម ថេ​ង អគ្គនាយករង​កាំកុងត្រូល និង​លោក គឿន ភិ​រុណ ជា​អនុប្រធាននាយកដ្ឋាន​ស​ហ​ការណ៍​ជាមួយ​មន្ត្រី​ជំនាញ​របស់​មន្ទី​ពិសោធន៍ និង​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ រួមជាមួយ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​បរិមាណ និង​គុណភាព​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ និង​ដេប៉ូ​មួយចំនួន​ដែលមាន​ទីតាំង នៅ​

ស្រុក​បាទី និង​ស្រុក​សំរោង និង​ក្រុង​ដូន​កែវ ខេត្តតាកែវ ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​អ្នកប្រើប្រាស់ ការពារ​គ្រឿង​ម៉ាស៊ីន​នៃ​យានជំនិះ​គ្រប់​ប្រភេទ និង​ការពារ​បរិស្ថាន​ដែល​កើតចេញពី​ចំហេះ​ប្រេងឥន្ធនៈ​មិន​សមស្រប ជាពិសេស​ដើម្បី​ទប់ស្កាត់​ការ​កែ្ល​ង​បន្លំ​តែម្តង ។ ឆ្លងតាម​ការត្រួតពិនិត្យ​គុណភាព និង​បរិមាណ​នេះ​គឺ​ផ្នែក​ទៅលើ ឧបករណ៍​ត្រួតពិនិត្យ​នៅនឹងកន្លែង ដូចជា​ធុង​ក្រឹ​ត​មាន​មាឌ​ជាក់លាក់​សម្រាប់​វាស់​បរិមាណ​ប្រេង​ដែល​បាញ់​ចេញពី កុង​ទ័​រ តាម​ទំហំ​ផ្សេង​ខុសគ្នា​មាន ចំណុះ ២​លីត្រ ៥​លីត្រ ១០​លីត្រ និង​២០​លីត្រ​។ ចំណែក​ស​ន្ទ​ស្ស៍​អុក​តាន និង​សេ​តាន​វិញ គឺ​ប្រើ​ឧបករណ៍​ក្នុង​រថយន្ត​មន្ទី​ពិសោធន៍​ចល័ត ។​

​លោក ដឹ​ម ថេ​ង អគ្គ​នាយរង​កាំកុងត្រូល​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព​ត័​មាននៅ​ថ្ងៃទី ២៩ ខែវិច្ឆិការ ឆ្នាំ ២០១៧​នេះ​ថា ការត្រួតពិនិត្យ​នៅពេល​នេះ យើង​ទទួលបាន​លទ្ធផល​នៃ​ការត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេងឥន្ធនៈ​របស់​ស្ថានីយ ក្រុមហ៊ុន និង​ដេប៉ូ ទាំង ១០ កន្លែង​នៅតាម​ទីតាំង​ខាងលើនេះ​គឺមាន ស្ថានីយ​ក្រុមហ៊ុន ០១​កន្លែង​តែប៉ុណ្ណោះ ដែលមាន​អនុលោមភាព​លើ​ផ្នែក​គុណភាព និង​រង្វាស់រង្វាល់ ចំណែក​ស្ថា​នី​យ៏​ក្រុមហ៊ុន និង​ដេប៉ូ ០៩ កន្លែង​ផ្សេងទៀត មាន​កង្វះ​បរិមាណ​ប្រេង​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​រង្វាស់រង្វាល់​ឡើយ ។ លើសពីនោះ ស្ថានីយ​ក្រុមហ៊ុន និង​ដេប៉ូ​ទាំងនោះ ថែមទាំង​បាន​លក់​ប្រេង​ធម្មតា (Regular) ជា​ប្រេង​ស៊ុប​ពែរ (Super) ទៅអោយ​អ្នកប្រើប្រាស់​ថែមទៀត ដូច្នេះ​មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​ឲ្យ​ម្ចាស់​ស្ថានីយ​ក្រុមហ៊ុន និង​ដេប៉ូ​ទាំងនោះ ត្រូវធ្វើ​កិច្ចសន្យា​កែតម្រូវ​ម៉ាស៊ីន​លក់​ប្រេង តាម​ការធ្វើ​ព្យា​សកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ ពី​ស្ថាប័ន​មាន​សមត្ថកិច្ច និង​បាន​ណែនាំ​ឲ្យ​ម្ចាស់​ស្ថានីយ​លក់​សាំង​ស៊ុប​ពែរ ដែលមាន​ស​ន្ទ​ស្សន៍​អុក​តាន​ពិតប្រាកដ​ទៅតាម​ស្តង់ដារ ។

​លោក​បានបញ្ជាក់​ថែម​ទៀតថា ក្រុមការងារ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹង​បន្ត​ធើ្វ​ការត្រួតពិនិត្យ​អោយបាន​គ្រប់​ស្ថានីយ​ទាំងអស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​ក្នុង​កិច្ចការពារ​អ្នកប្រើប្រាស់​តាមផ្លូវ​ច្បាប់ ។ ដោយឡែក​ចំពោះ​ក្រុមហ៊ុន​/​ដេប៉ូ ដែល​បាន​រកឃើញ​មាន​ការលក់​ប្រេងឥន្ធនៈ​មិន​សមស្រប ត្រូវធ្វើ​ការបញ្ឈប់ និង​កែតម្រូវ​ឲ្យ​បាន​សមស្រប​ឡើងវិញ​ជាបន្ទាន់ បើ​មិន​ពុំ​នោះទេ និង​ត្រូវ​ទទួលរង​នូវ​ចំណាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ជា​ធរមាន​។

​ក្នុងនោះដែរ​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កំ​កុងត្រូល​ខេ​ត្តា​កែវ ក៏បាន​បញ្ជាក់ដែរថា អ្នកប្រើប្រាស់​យានជំនិះ​ទាំងអស់ ត្រូវ​ពិចារណា​ជាមុន ក្នុងការ​ជ្រើសរើស​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ ដែលជា​ក្រុមហ៊ុន​ទុកចិត្ត ប្រើប្រាស់​ឧបករណ៍​ថ្មី លក់​ប្រេងសាំង​ធម្មតា ឬ​ស៊ុប​ពែរ និង​ម៉ា​ស៊ូ​ត​ដែលមាន​គុណភាព​ល្អ ហើយ​គ្រប់​ចំនួន​លីត្រ ជាពិសេស​ត្រូវ​ពិនិត្យមើល​លេខ​កុង​ទ័​រ​នៅ​ពី​ចំណុចសូន្យ​ជានិច្ច​មុនពេល​ចាក់ តាមដាន​ដំណើរការ​នៃ​លេខ​កុង​ទ័​រ​ដែល​ត្រូវ​ចាប់​ផ្កើ​ម​ជាមួយគ្នា​នឹង​ម៉ាស៊ីន​បាញ់​ប្រេង​រហូតដល់​ចំនួន​លីត្រ​ចុងក្រោយ និង​ត្រូវ​ប្រុងប្រយ័ត្ន សុវត្ថិភាព​ផ្នែក​អគ្គីភ័យ ដោយ​ពន្លត់​ម៉ាស៊ីន​យានជំនិះ​ពេល​ចាក់​បំពេញ​ប្រេង​ក្នុង​ស្ថានីយ និង​សូម​ផ្តល់ព័ត៌មាន​មក​មន្ត្រី​ជំនាញ​កាំកុងត្រូល​ប្រចាំរាជធានី ខេត្ត ឬ​មក​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្នុងករណី​ដែល​កើតមាន​បាតុភាព​ជាយថាហេតុ​ណាមួយ​៕ តាកែវ​

 

spot_img
×