នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងស្ថានបេសកកម្មការទូត និងអង្គការ-អន្តរជាតិនានានៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីខែមករា ឆ្នាំនេះ ។ បទបង្ហាញនេះ ដែលមានការចូលរួមពីសមាជិកនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនានាប្រចាំកម្ពុជា ចំនួន៤៣រូប ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសថៃបានបញ្ចប់ដោយឯកតោភាគីនូវអនុស្សរណៈនៃ យោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ទាក់ទងនឹងតំបន់ដែនសមុទ្រទាមទារ ត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ (MOU-2001)។
លោកជំទាវ អ៊ាត សោភា បានចាប់ផ្តើមបទបង្ហាញដោយសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់ កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូ អាស៊ាន ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយវិវាទរវាងកម្ពុជា និងថៃដោយ សន្តិវិធី។ លោកជំទាវ បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ក្នុងនាមជា អតីតប្រធានអាស៊ាន និងប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងការចូលរួមចំណែកយ៉ាងសំខាន់របស់ប្រទេសចិន និងសហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារ ទំនុកចិត្ត និងទំនាក់ទំនងជាប្រក្រតីឡើងវិញរវាងកម្ពុជា និងថៃ។
រៀបចំកិច្ចប្រជុំត្រីភាគីរវាងថ្នាក់ដឹកនាំនៃប្រទេសហ្វីលីពីន កម្ពុជា និងថៃ នៅក្រៅកិច្ចប្រជុំកំពូល លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ប្រទេសហ្វីលីពីនផងដែរ ចំពោះកិច្ចសម្របសម្រួល ក្នុងការ នឹងប្រព្រឹត្តទៅពីថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ។ លោកជំទាវ បានសម្តែងក្តី ប្រជុំនេះនឹងទទួលបានលទ្ធផលសំខាន់ៗ និងឈានទៅរកការបន្ធូរបន្ថយស្ថានការណ៍បន្ថែម បានស្វាគមន៍ចំពោះប្រទេសហ្វីលីពីនដែលបានទទួលតួនាទីជាប្រធានប្តូរវេននៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីចុងខែមុន។
លោកជំទាវរដ្ឋមន្ត្រីស្តីទីបានបញ្ជាក់សាជាថ្មីនូវការសោកស្តាយ និងការខកចិត្តយ៉ាងខ្លាំងរបស់កម្ពុជា ចំពោះការសម្រេចរបស់ប្រទេសថៃ ក្នុងការលុបក្របខ័ណ្ឌទ្វេភាគីតែមួយគត់ ដែលបានព្រមព្រៀងគ្នារវាងកម្ពុជា និងថៃ សម្រាប់ដោះស្រាយដោយសន្តិវិធីចំពោះតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA) និងសម្រាប់ កំណត់ព្រំដែនដែនសមុទ្រ ស្របតាមច្បាប់អន្តរជាតិ។ លោកជំទាវ បានបញ្ជាក់ថា កម្ពុជាបានជូនដំណឹងជា ផ្លូវការដល់ប្រទេសថៃអំពីការសម្រេចរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយ ចំពោះការទាមទារតំបន់ដែន សមុទ្រត្រួតគ្នានេះ តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ (UNCLOS)។
ដើម្បីផ្តល់ជាទស្សនៈទានទាក់ទងនឹងទំហំ និងវិសាលភាព នៃបញ្ហាដែលតម្រូវឱ្យមានការដោះស្រាយ ជាបន្ទាន់ ដើម្បីស្តារសន្តិភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងប្រកបដោយសុខដុមរមនារវាងកម្ពុជា និងថៃ ឡើងវិញ លោកជំទាវ ក៏បានសម្របសម្រួលឱ្យមានការធ្វើបទបង្ហាញស្តីពីស្ថានការណ៍បច្ចុប្បន្ននៃតំបន់ព្រំដែន រវាងប្រទេសទាំងពីរ បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ លោកជំទាវរដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនទាំងអស់ជាមួយ ប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំង នោះឡើយ។រក្សាសិទ្ធដោយ៖សុទ្ធលី




