Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឌុ​ច សុវណ្ណ​រី និង​លោក ជៀង អំ ចុះ​បើក​វេទិការ​សាធារណៈ ដោះស្រាយ​សំណូមពរ​នានា របស់ប្រជាពលរដ្ឋ​នៅ​ ឃុំ​ពងទឹក​

spot_img

​ខេត្ត​ស្វាយរៀង​៖ ​លោក ឌុ​ច សុវណ្ណ​រី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​រំដួល​និង​លោក ជៀង អំ អនុប្រធាន​ក្រុម​ការ​ការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​រំដួល​ខេត្ត​ស្វាយរៀង​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ចុះ​បើក​វេទិការ​សាធារណៈ​ក្នុង​ការដោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​ដែល​កើតមាន​នៅ​តាម​ភូមិ ឃុំ ស្រុក​របស់​ប្រជាពលរដ្ឋ កំពុង​រស់នៅ ដើម្បី ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​អាណត្តិ ទី​៦​។​

​ពិធី​មាន​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​អស់លោក​លោកស្រី​ដែល​ជា​មន្ត្រី​អង្គភាព​ដែល​មាន​ការពាក់ព័ន្ធ​នៅ​ឃុំ​ពងទឹក​ស្រុក​រំដួល​ខេត្ត​ស្វាយរៀង​និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​នាក់​ផងដែរ​។​

​លោក ជៀង អំ អនុប្រធាន​ក្រុម​ការ​ការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​រំដួល​ខេត្ត​ស្វាយរៀង​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ឃុំ​ពងទឹក​ស្រុក​រំដួល​ដែល​បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​បាន​បន្ត​ដឹកនាំ​ប្រទេស​អោយ​ទទួលបាន​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ​ដឹក​នាំ​ប្រទេស​។​

​លោក ជៀង អំ បានបញ្ជាក់​ថាៈ​ទោះបី​នៅមុន​បោះឆ្នោត​រឺ​ក្រោយ​បោះឆ្នោត​ក្តី​ក៏​ក្រុម​ការងារ​ថ្នាក់​ជាតិ​នៅ​តែ​ចុះ​ជួប​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​មិន​ដែល​ទុកអោយ​ប្រជាពលរដ្ឋ​នៅ​ឯកោ​នោះទេ​។​ជាក់ស្តែង​នៅ​ថ្ងៃនេះ​ក្រុម​ការងារ​បាន​ចុះ​ធ្វើ​វេទិការ​សាធារណៈ​ជា​មួយ​ពលរដ្ឋ​ហើយ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​កង្វល់​រឺ​ក៏​សំណូមពរ​អ្វី​ត្រូវ​លើកឡើង​ដើម្បី​បាន​ក្រុមការងារ​ដោះ​បាន​ទាន់ពេលវេលា​និង​ទទួលបាន​ផ្លែផ្កា​។​

​សូម​បញ្ជាក់​ផង​ដែរថា ៖ នៅក្នុង​អង្គ​វេទិការសាធារណៈ​នេះ​ប្រជាពលរដ្ឋ​បាន​លើកឡើ​ង​អំពី​បញ្ហា​ប្រឈម​និង​ការ​សំណូមពរ​មួយ​ចំនួន​មានដូចជាៈ ការស្នើ​អោយ​ខាង​អង្គភាព​អគ្គីសនី​ពង្រីក​និង​ត​បណ្តាញ​ភ្លើង​អគ្គីសនី​អោយដល់​ភូមិ​មួយ​ចំនួន​ដែល​មិន​ទាន់​មាន​ភ្លើង​ប្រើ​ប្រាស់ ការស្នើ​សុំ​ចាក់​ថ្ម​មិច​លើ​ផ្លូវលំ និង​ជួយ​ឈួស​ផ្លូវ​លើ​ខ្នង​ប្រឡាយ​ដែល​មន្ទីរ​ធនធានទឹក​ជីក និង​ការធ្វើ​រោង​យាម​របស់​ប្រជា​ការពារ​ភូមិ​ព្រម​ថវិកា​ចាក់​សាំង​របស់​ប្រជា​ការពារ​ពេល​មក​យាម​នា​ពេលយប់​ផងដែរ​។​

​ការ​សំណូមពរ​និង​ក្តីកង្វល់​នានា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើកឡើង​នៅក្នុង​អង្គ​វេទិការ​នេះ​ត្រូវបាន​លោក ជៀង អំ និង​លោក ឌុ​ច សុវណ្ណ​រី ទទួលយក​ទៅ​ដោះស្រាយ​និង​បាន​ដោះស្រាយ​បាន​ភ្លាមៗ​ផងដែរ​ដូចជា​ការស្នើ​សុំ​ចាក់​ថ្ម​មិច​នៅលើ​ផ្លូវលំ​ភូមិ​ត្រពាំង​ថ្កូវ និង​បាន​ជួយ​សង់រោង​ប្រជា​ការពារ​ភូមិ​និង​ឧបត្ថម្ភ​ប្រជា​ការពារ​ភូមិ​៤៥​នាក់​ម្នាក់ៗ​ទទួលបាន​ថវិការ​១​មុឺន​រៀល​និង​បញ្ហា​ដែល​នៅ​សេសសល់​ក្រុមការងារ​និង​យក​ទៅ​ដោះស្រាយ​នៅ​ពេល​ក្រោយ​និង​ជម្រុញ​អោយបាន​ឆាប់​ផងដែរ​៕ ដោយ ៖ ​វ៉ៃកូ​

  

spot_img
×