Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ននោង “​ពស់​” ដាំ​លម្អរ​គេហដ្ឋាន​ផង ថែមទាំង​មាន​ផ្កា ផ្លែ​ដ៏​ស្អាត ហើយ​ឆ្ងាញ់​ពិសារ​ទៀត​

spot_img

​ននោង​ពស់ ជា​អម្បូរ​រុក្ខជាតិ​មាន​ផ្កា​ស្អាត​ចម្លែក ស្រដៀង​នឹង​សក់​ទម្លាក់​ចុះ​រួញៗ​របស់​ស្រី​ស្អាត​បរិសុទ្ធ​… ។​

​ននោងពស់​មាន​ប្រភព​ពី​ឥណ្ឌា ។ គេ​នៅ​ឲ្យឈ្មោះ​វាថា ននោង​ខ្លា ននោង​ឥណ្ឌា ។​

​ផ្កា​ននោងពស់​ពណ៌​សស្គុះ មាន​៥​សន្លឹក សន្លឹក​នីមួយៗ​មាន​ទង​រំយោល​ធ្លាក់ចុះ​មើល​ទៅ​ពិតជា​ស្អាត​គួរ​ឲ្យ​គយគន់​… ។​

​ផ្លែ​ននោងពស់​រាង​វែង រ​មូរ ដូច​ជា​ទម្រង់​សត្វ​ពស់ វា​មាន​ពណ៌​រាង​ស ហើយ​មាន​ឆ្នូតៗ ។​

​រុក្ខជាតិ​នេះ​ចេញ​ផ្កា​រហូត ងាយ​ដាំ ហើយ​ផ្តល់​ទិន្នផល​ខ្ពស់ ។ ប្រសិនបើ​មាន​ការថែទាំ​ផ្តល់​ជី​គ្រប់គ្រាន់ ននោង​ពស់​១​ទ្រើង​ធំ​ល្មម​វា​អាច​ផ្តល់​ផ្លែ​រាប់រយ​គីឡូក្រាម​ឯណោះ សម្រាប់​១​រដូវ​ទម្លាក់​ផ្លែ ។​

​ពេលវេលា​សមស្រប​ដើម្បី​ដាំ គឺ​ពី​ខែតុលា​ដល់​ខែ​ធ្នូ ។ ក្រោយ​ពេល​ដាំ ២​ខែ​ប៉ុណ្ណោះ គេ​អាច​ប្រមូល​ផល​បាន​ហើយ ។​

​វា​ផ្តល់​ផ្លែ​ជា​បន្តបន្ទាប់​បាន​រហូត​ដល់ ៣​ខែ ។​

​រស់ជាតិ​របស់​វា ដូចជា​ននោង​ស្រុក​យើង​អីចឹង អាច​ច្នៃ​ជា​សម្ល ឆា ឬ​ស្រុះ​… ។​

​មិន​ថា​កសិករ​ទេ សូម្បី​តាម​គេហដ្ឋាន​នា​ទីក្រុង លើ​តេ​រ៉ាស់ ក៏​អាច​ដាំ​វា​លម្អរ​ផង និង​បាន​ផ្លែ​បរិភោគ​ទៀត ៕ ចន្ទ្រា​

spot_img
×