Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ប្រយុទ្ធ​ថ្លៃ​បំផុត​ពិភពលោក លោត​ចូល​សមរភូមិ​ជា​លើក​…​ដំបូង​! (វីដេអូ)

spot_img

យន្តហោះ​ប្រយុទ្ធ​ថ្លៃ​បំផុត​ពិភពលោក F-35B របស់​អាមេរិក នៅ​ថ្ងៃ​ទី ២៧ ខែ​កញ្ញា បាន​ចេញ​ប្រតិបត្តិការ​ជា​លើក​ទី​១ នៅ​អា​ហ្វ​ហ្គានី​ស្ថាន ដោយ​វាយប្រហារ​លើ​មូលដ្ឋាន​រឹងមាំ​មួយ​របស់​ពួក​តា​លី​បង់ ។​

CNN បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​ការពារ​ជាតិ​អាមេរិក ៣​រូប ឲ្យដឹងថា យន្តហោះ​ខាងលើ បាន​បើក​ការវាយប្រហារ​ពី​នាវា USS Essex ។ របាយការណ៍​របស់​នា​យ​ទាហានជើងទឹក វាយប្រហារ​ដែន​គោក សរសេរថា ៖ “​បេសកកម្ម​របស់ F-35B នេះ បាន​វាយប្រហារ​គាំទ្រ​ដល់​បណ្តា​យុទ្ធនាការ​សម្អាត​ផ្ទៃដី ហើយ​វា​ហាក់ដូចជា​បាន​សម្រេច​ភារកិច្ច​” ។​

​យន្តហោះ​ប្រយុទ្ធ​បំបាំង​កាយ F-35 ត្រូវបាន​ចាត់ទុក​ជា​ប្រព័ន្ធ​អាវុធ​ថ្លៃ​បំផុត​ប្រវត្តិសាស្ត្រ ។ ក្នុង​ដំណើរការ​អភិវឌ្ឍ​មាន​ការផ្អាក​ច្រើនលើក និង​ត្រូវ​ចំណាយ​ពេល​វែង ទើប​វា​មាន​វត្តមាន​ត្រៀមប្រយុទ្ធ​បាន ។​

F-35 ត្រូវបាន​ចាត់ទុក​ជា​អនាគត នៃ​ទ័ពអាកាស ព្រោះតែ​សមត្ថភាព​គួប​ផ្សំ​ដ៏​អស្ចារ្យ​រវាង ៖ សមត្ថភាព​បំបាំងកាយ ល្បឿន​កំពូល​លឿន និង​បច្ចេកវិទ្យា Sensor កំពូល ។​

F-35B ជា​គំរូ​១ ក្នុងចំណោម​គំរូ ៣ របស់ F-35 ដែល​វា​អាច​ឡើង​ចុះ​ត្រង់​ដូចជាឧ​ត្ថ​ម្ភាច​ក្រ ។ យន្តហោះ​នេះ ក៏​មាន​ទំហំ​សមល្មម​ប្រៀប​នឹង​យន្តហោះ​ដទៃទៀត ៕ ចន្ទ្រា​

spot_img
×