Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្មុំ​ចូល​ទួរ​ប៊ីន​យន្តហោះ ច្បាប់​ជាប់​ពេញ ខណៈ​ម្ចាស់​ឃ្មុំ​ថា វា​គ្រាន់តែ​ចូល​ទៅ​សម្រាក​យក​កម្លាំង​បន្តដំណើរ​ទៅ​មុខ​ប៉ុណ្ណោះ​

spot_img

​តាម Daily Mail ហេតុការណ៍​ដ៏​កម្រ​មួយ​បាន​កើតឡើង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ King Shaka ទីក្រុង​សមុទ្រ Durban អាហ្វ្រិក​ខាងត្បូង ។​

​អ្នក​ចិញ្ចឹម​ឃ្មុំ ២​រូប ត្រូវ​បាន​កោះហៅ​ឲ្យមក​យក​ឃ្មុំ​ប្រមាណ ២០.០០០​ក្បាល​ចេញ​ពីទួរ​ប៊ីន​យន្តហោះ ។ ការងារ​នេះ​ប្រព្រឹត្ត​ទៅ​ប្រមាណ ២០​នាទី ហើយ​ពួកគេ​ពុំ​ត្រូវបាន​អនុញ្ញាតឲ្យ​ប្រើ​ជណ្តើរ ស្ព្រាយ​បាញ់ ព្រោះ​អាច​ប៉ះពាល់​ដល់​ម៉ាស៊ីន​យន្តហោះ ។​

​តាម​របាយការណ៍​របស់ Mango Airlines នេះ​ជា​លើក​ទី​១​ហើយ ដែល​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃថោក​នេះ​ត្រូវ​ផ្អាក​ដំណើរ ព្រោះតែ​…​ឃ្មុំ ។​

Twitter របស់​ក្រុមហ៊ុន​សរសេរថា ៖ “​អ្នក​ចិញ្ចឹម​ឃ្មុំ ២​រូប ត្រូវ​បាន​កោះហៅ​ឲ្យមក​យក​ហ្វូង​ឃ្មុំ ដែល​ត្រៀម​ធ្វើ​សំបុក​ពី​ម៉ាស៊ីន​យន្តហោះ ១ របស់​យន្តហោះ​ក្រុមហ៊ុន​នៅ Durban ។ ហេតុការណ៍​នេះ​មានន័យ​ថា យើង​ត្រូវ​ផ្អាក​កម្មវិធី​ហោះហើរ ៣​ជើង ។ ពពួក​ឃ្មុំ​ត្រូវបាន​ជម្លៀសចេញ​យ៉ាង​មាន​សុវត្ថិ​” ។​

​តាម Mike Miles អ្នកនាំពាក្យ​របស់​អង្គការ​ឧស្សាហកម្ម​ឃ្មុំ​អាហ្វ្រិក​ខាងត្បូង​នោះ ឃ្មុំ​វា​ច្រើន​កាច់​សម្បុក នៅក្នុង​ក្រហែង​ថ្ម ឬ​ឈើ វា​ពិតជា​កម្រ មក​ធ្វើ​សម្បុ​កលើ “​យន្តហោះ​” ណាស់​! ។​

​តាម​លោក​ពួកវា គ្រាន់តែ​សម្រាក​បណ្តោះអាសន្ន​នៅក្នុង​ទួរ​ប៊ីន​នេះ មុនពេល​ធ្វើ​ដំណើរ​បន្ត​ទៅ​ទីកន្លែង​ផ្សេង ៕ ចន្ទ្រា​

spot_img
×