Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មិន​ស្ថិរភាព ត្រូវ​សម្រួល​អារម្មណ៍​ធ្វើការ ។ លុយកាក់ រក្សា​កាបូប​ប្រាក់​ឲ្យបាន​ល្អ​ប្រយ័ត្ន​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ធម្មតា ត្រូវ​ព្យាយាម​ប្រឹងប្រែង​បន្ថែមទៀត ។ លុយកាក់ ត្រូវ​សម្រួល​រៀបចំ​ឡើង​វិញ​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា ប្រយ័ត្ន​វត្តមាន “​ជន​ទី​៣” ។​

​ឆ្នាំ​ខាល ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន​ពិសេស​ឱកាស​សហការ​រកស៊ី ។ លុយកាក់ មិត្តភក្តិ​នាំ​មក​ឲ្យ​នូវ​ព័ត៌មាន​មាន​ប្រយោជន៍​ច្រើន​អំពី​ការធ្វើ​ជំនួញ ។ មនោសញ្ចេតនា ត្រូវ​សកម្ម ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ គួរ​បង្ហាញ​ឲ្យអស់​ពី​ខ្លួន​ក្នុងការងារ​នោះអ្នក នឹង​សម្រេច​ជោគជ័យ​កាន់តែច្រើន ។ លុយកាក់ ត្រូវ​ចេះ​ក្តាប់​ឱកាស​រក​ប្រាក់​នៅ​ពីមុខ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​រោង ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា​ណែនាំ​ផ្លូវ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន ។ លុយកាក់ មាន​លាភ ឬ​ទទួល​បាន​កាដូ​មានតម្លៃ ។ មនោសញ្ចេតនា រីករាយ ផ្អែម​ល្ហែម ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ទោះបី​មាន​ឱកាស​អំណោយផល​ច្រើន តែ​ក៏​នៅ​តែ​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​រំខាន​ឈ្នានីស ។ លុយកាក់ ថ្ងៃ​នេះ​គួរ​បោះទុន​រកស៊ី ទិញ​ភាគហ៊ុន ។ មនោសញ្ចេតនា ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ខុសគេ ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ប្រឹងប្រែង​ក្តាប់​ឱកាសល្អៗ​នៅ​នឹង​មុខ ។ លុយកាក់ ជួប​សំណាងល្អ​តិចតួច​អំពី​លុយកាក់ ថ្ងៃនេះ​អាច​បញ្ចេញ​ទុន​វិនិយោគ​ជោគជ័យ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​មមែ ៖ ការងារ មិនល្អ មាន​គូប្រជែង​ច្រើន ។ លុយកាក់ មិន​ស្ថិរភាព គួរ​ចេះ​សន្សំសំចៃ​ប្រាក់កាស ។ មនោសញ្ចេតនា កក់ក្តៅ សុខសាន្ត ។​

​ឆ្នាំ​វក ៖ ការងារ រីកចម្រើន មាន​មនុស្ស​ស្រឡាញ់​រាប់អាន​ច្រើន ។ លុយកាក់ ធូរធារ ថ្ងៃ​នេះ​អំណោយផល​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា មាន​ដំណឹង​រីករាយ​ច្រើន ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​តស៊ូ អត់ធ្មត់ កុំ​បង្កទំនាស់​ក្នុង​ការងារ ។ លុយកាក់ មិនល្អ ការទន្ទឹងរង់ចាំ​អំពី​ប្រាក់កាស​មិន​ដូច​បំណង ។ មនោសញ្ចេតនា មិន​ត្រូវ​ស្តាប់​សម្តី​ឆ្កឹះឆ្កៀល​របស់​អ្នកដទៃ​ធ្វើឲ្យ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​បំពេញការងារ និង​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​គ្រប់គ្នា ។ លុយកាក់ ធូរធារ ចំណូល​ស្ថិរភាព មាន​ព័ត៌មាន​រីករាយ​ស្មាន​មិន​ដល់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សាបសូន្យ​រីករាយ ។​

​ឆ្នាំ​កុរ ៖ ការងារ ប្រឹងប្រែង​ធ្វើការ​នឹង​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់លើ ។ លុយកាក់ មិនល្អ ថ្ងៃ​នេះ​មិន​គួរ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា​កើតមាន​ទំនាស់ ឈ្មោះ​ប្រកែក​គ្នា ៕​

spot_img
×