Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិរេក​ថវិកា​ច្រើន​លើសលប់ រដ្ឋាភិបាល​សិង្ហ​បុរី​ចែក​លុយ​ពលរដ្ឋ​

spot_img

​រដ្ឋាភិបាល​សិង្ហ​បុរី​នឹង​បែងចែក​ទឹកប្រាក់​ច្រើន​លើសលប់​ពី​ថវិកាជាតិ​ចំនួន​ដល់​ទៅ ៧០០​លាន SGD ឱ្យ​ពលរដ្ឋ​ចំនួន ២,៨​លាន​នាក់​។​

តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​សិង្ហ​បុរី​

​​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ក្រសួង​ហិរញ្ញវត្ថុ​សិង្ហ​បុរី​ប្រកាសថា​នឹង​ត្រៀម​បញ្ជូន​សារ​ដល់​ពលរដ្ឋ​សិង្ហ​បុរី​ចំនួន​២,៨​លាន​នាក់​ដែលមាន លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​ប្រាក់​នៅ​ថ្ងៃទី​២ ខែតុលា​។​

​តាម​The Straits Times ដែល​ដកស្រង់​សម្តី​របស់​រដ្ឋមន្ត្រី Heng Swee Keat ឱ្យដឹងថា អតិរេក​ថវិកា​ឆ្នាំ​ហិរញ្ញវត្ថុ​២០១៧ របស់​សិង្ហ​បុរី​គឺ ៩,៦​ពាន់​លាន​SGD​ប្រមាណ ២,១ ភាគរយ GDP ហើយ​លើស​ច្រើនដង​ប្រៀប​នឹង​តួលេខ​កាលពី​ឆ្នាំមុន​ដែល​គិតថា​មាន​ប្រមាណ​តែ​១,៩​ពាន់​លាន SGD តែប៉ុណ្ណោះ​។​

​អ្នកមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ទទួលបាន​លុយ​នេះ​ត្រូវមាន​អាយុ​ពី​២១​ឆ្នាំ​ឡើង ដោយ​គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ​២០១៨ ។​មាន​កម្រិត​ផ្ដល់​រង្វាន់​៣​ផ្អែក​តាម​ចំណូល​ពលរដ្ឋ​ក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​២០១៧​។ តាម​នោះ​អ្នកមាន​ចំណូល​ពី​២៨.០០០SGD ចុះ​ទទួលបាន​៣០០SGD (​ប្រមាណ​ជិត​២៥០​ដុល្លារ​អាមេរិក​) អ្នកមាន​ចំណូល​ពី 28.001 SGD-100.000 SGD ទទួលបាន​២០០ SGD និង​អ្នក​ដែលមាន​ចំណូល​លើសពី​១០០.០០០SGD ឬ​មាន​យ៉ាងតិច​អចលនទ្រព្យ​មួយ​គឺ​ទទួលបាន ១០០SGD ។​

​ក្រសួង​ហិរញ្ញវត្ថុ​ប្រកាសថា ការ​កាដូ​ជូន​ពលរដ្ឋ​នេះ​គឺ​ដើម្បី​ឆ្លើយតប​នឹង​ការសន្យា​តាំងពី​យូរ​មកហើយ​របស់​រដ្ឋា​ភិ​បាល​អំពី ការបែងចែក​សមិទ្ធផល​បានមកពី​ការអភិវឌ្ឍ​ប្រទេសជាតិ​ចំពោះ​ពលរដ្ឋ​សិង្ហ​បុរី​ទាំងមូល​។​

​ពលរដ្ឋ​អាច​ទទួលបាន​ប្រាក់​ក្រោមរូបភាព​ច្រើន​ផ្សេងទៀត ឬ​អាច​មិន​ទទួល ហើយ​ជូន​លុយ​នេះ​ទៅឱ្យ​អ្នក​ដែល​លំបាក​ជាង​ខ្លួន​។​

​កាលពី​ឆ្នាំ​២០១១ ពលរដ្ឋ​សិង្ហ​បុរី​ប្រមាណ​២,៥​លាន​នាក់​ក៏​ទទួលបាន​ប្រាក់​បែងចែក​អី​រដ្ឋាភិបាល​ចំនួន​ពី​100-800 SGD.៕

​សូ​យ​ន​

spot_img
×