កណ្តាល៖ គ្រួសារមួយដែលកូនស្រីអាយុទើប៥ឆ្នាំ ត្រូវបានឃាតកសម្លាប់ ដោយសារជំរិតទារប្រាក់ចំនួន ១ម៉ឺនដុល្លារមិនបានពីឪពុកម្តាយរបស់នាង។ ជនដៃដល់រូបនេះ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល តាមចាប់ខ្លួនភ្លាមៗ។
ហេតុការណ៍ដ៏ឃោរឃៅនេះ បានកើតឡើងនៅមូលដ្ឋានឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។
សាររបស់ជនដៃដល់ដែលបានផ្ញើជូនឪពុកម្តាយកុមារីរងគ្រោះ បានបង្ខំឲ្យពួកគេផ្ញើលុយចំនួន ១ម៉ឺនដុល្លារតាមវីងជូន ដោយទុកពេលត្រឹម១ម៉ោង បើលើសម៉ោងកំណត់សូមរង់ចាំសពកូនស្រីចុះ ជាមួយសារព្រមានថា កុំប្រាប់រឿងនេះដល់នគរបាល និងអ្នកជិតខាង។
ក្រោយជួបហេតុការណ៍ដ៏រន្ធត់បែបនេះ ឪពុកម្តាយក្មេងស្រីរងគ្រោះបានប្តឹងទៅនគរបាលភ្លាមៗ ហើយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយនគរបាលមូលដ្ឋានបើកប្រតិបត្តិការ និងឈានដល់ការចាប់ខ្លូនជនដៃដល់ តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់ទៅហើយ។
ជនដៃដល់រូបនេះមានឈ្មោះ គីម វណ្ណា អាយុ៣៥ឆ្នាំ។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលកំពុងសួរនាំបន្តទៀត ដើម្បីចាត់ការតាមច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី









