ករណីឃាតកម្ម,ជំនាញយុត្តិធម៌ និងកម្លាំងអន្តរាគមន៍ក្រុង ដឹកនាំបញ្ជារដោយលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង បានឃាត់ខ្លួនឃាតករម្នាក់ ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២២:៣០នាទី ពាក់ព័ន្ធករណីឈ្លោះគ្នារឿងស្រាសោះ បង្កជាជម្លោះឈានដល់ស្លាប់ម្នាក់ និងរបួសម្នាក់ ។
សមត្ថកិច្ចធ្វើសកម្មភាពប្រតិបត្តិការជិត១ម៉ោង ឡោមព័ទ្ធចាប់ទាំងកណ្តាលអធ្រាត្រឃាត់ខ្លួនជនសង្ស័យជាឃាតករម្នាក់ឈ្មោះ សឿន ណាត ភេទប្រុស កើតថ្ងៃទី១ ខែកុម្ភះ ឆ្នាំ១៩៩៧ សញ្ជាតិខ្មែរ ស្រុកកំណើតនៅខេត្តកំពុងចាម មុខរបកម្មករនេសាទ បច្ចុប្បន្នស្នាក់ផែទទួលផលនេសាទ(លើទូក) ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។
ជនសង្ស័យប្រើប្រាស់គ្រឿងញៀន (សួរផ្ទាល់វិជ្ជមាន)។
លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង អះអាងថា នេះជា ករណីឃាតកម្ម ជនសង្ស័យ បានប្រើកូន
កាំបិទចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះចាន់ សាន ភេទប្រុស អាយុ៥២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ ទីលំ
នៅបច្ចុប្បន្នភូមិ២ សង្កាត់ដងទង់ និងកូនប្រុសឈ្មោះចាន់ ដែន អាយុ១៣ឆ្នាំ(រងរបួស ខ្លួន៦កន្លែង នឹងក្បាល២កន្លែង) វេលាម៉ោង២១:១៥នាទី នៅចំនុចក្នុងផ្ទះជនរងគ្រោះ។
ដើមចមនៃសាច់រឿង គឺជនសង្ស័យ និងជនរងគ្រោះជាអ្នករាប់អានជិតស្និទ្ធ
និងគ្នាហើយជនសង្ស័យចេញចូលផ្ទះជនរងគ្រោះបានធម្មតា។ ដោយលែកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១១:០០នាទីជនសង្ស័យបានផឹកស្រាថ្នាំអស់ចំនួន២ដប នៅផែនេសាទបន្ទាប់មកក៏ជិះម៉ូតូឌុបឡើងមកផ្ទះជនរងគ្រោះ ចាន់ សាន ដូចសព្វដង ហើយក៏បានអង្គុយលេងរហូតដល់ម៉ោងប្រហែល២១:០០នាទី ជនសង្ស័យ និងជនរងគ្រោះទាស់ពាក្យសម្តីនិងគ្នាទើបជនសង្ស័យយកកូនកាំបិទចុងស្រួចចាក់ទៅលើជនរងគ្រោះ និងកូនប្រុសរបស់ជនរងគ្រោះជាច្រើនកាំបិទស្លាប់ នឹងរបួស ភ្លាមៗនៅនិងកន្លែងកើតហេតុ។
ពេលធ្វើសកម្មភាពរួចជនសង្សយ័បានបោះកូនកាំបិទចោលចូលក្នុងទឹកព្រែកហើយព្យាយាមរត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចឡោមពទ្ធ័ចាប់បានតែម្តង ដើម្បីធ្វើសំណុំរឿង ជូនតុលាការអនុវត្តនិតិវិធីច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី





