Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ហោះ​ដំបូង​លើ​ពិភពលោក​នឹងត្រូវ​បានដាក់​លក់​នាខែក្រោយនេះ​(មានវីដេអូ)

spot_img

​រថយន្ត​ហោះ​Transition ដែល​អាច​ហោះ​បាន​ល្បឿន​160km/h នឹង​ចាប់ផ្តើម​ទទួល​ការ​កុម្មង់ទិញ​នៅ​មុ​​ខែតុលា​ ​នៅ​អាមេរិក​ហើយនឹង​ប្រគល់រ​ថយ​ន្តនៅ​ឆ្នាំក្រោយ​។​

​Transition​ អាច​ហោះ​ក្នុង​រយៈកម្ពស់​ខ្ពស់បំផុត​៣០៥០​ម៉ែត្រ​

Transition​គឺជា​យានជំនិះ​មាន​កន្លែង​អង្គុយ​ពីរ ​ចលនា​ដោយ​អគ្គិសនី​និង​សាំង ហើយ​អាច​ផ្ទេរ​ពី​ការបើក​បរលើដី​ទៅជា​យាន​ហោះហើរ​ដោ​យ​ប្រើពេល​ពុំ​ដល់​១​នាំ​ទី​ផង។​

តាម ​Terrafugia​ ដែលជា​ក្រុមហ៊ុនមេ​របស់​ Volvo រថយន្ត​ហោះTransition ​អាច​ហោះ​បាន​ក្នុង​ចម្ងា​យ​ផ្លូវ​ 640km និង​ល្បឿន​អតិបរិមា​160km/h​។​តម្លៃ​របស់​យាន​ជំនិះ​នេះ​នៅ​ពុំទាន់​បានកំណត់​ទេ​។​

Transition​ត្រូវបាន​អាជ្ញាធ​រ​គ្រប់គ្រង​អ​វ​កាស​អាមេរិក​ផ្តល់​លិខិតអនុញ្ញាត​ជា​យន្តហោះ​ធុន​ស្រាល​កាល​ពី​ឆ្នាំ​២០១៦​។​យានជំនិះ​នេះ​ក៏​ឆ្លើយតប​នឹង​ស្តង់ដារ​របស់​អា​ជ្ញាធរ​គ្រ​ប់គ្រង​សុ​វ​តិ្ថ​​ភាព​សង្គម​និង​ផ្លូវ​ហា​យវ៉េ​​អាមេរិក ​ប៉ុន្តែ​តម្រូវ​ឱ្យអ្នកប្រើប្រាស់​វា​ត្រូវមាន​វិញ្ញាបនបត្រ​អនុ​ញ្ញា​តប​ញ្ជា​យានជំនិះ​នេះ​។​

Transition តម្រូវ​ឱ្យអ្នកបើក​បរពេល​ហោះហើរ​ចុះចត​នៅ​ព្រលានយន្ដហោះ​តូច​មួយ​ប៉ុណ្ណោះ​ រួច​បើ​ក​បរវា​ទៅផ្ទះ​។​យានជំនិះ​នេះ​មាន​ស្លាប​អាច​បើក​បិទ​បាន​យ៉ាង​ងាយ ​ហើយ​មានទម្ងន់​ប្រមាណ​៥៩០​គីឡូក្រាម​។

​ប្រិយមិត្ត​ទស្សនា​ឃ្លី​ប​៕

លីសា

spot_img
×