Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រលក​ព្យុះ​ស៊ូណាមិ​បោក​ចូលដល់​ក្នុង​ទីក្រុង ​Indonesia បន្ទាប់ពី​ការរញ្ជួយ​ដី​កម្រិត​៧,៥ Richter(មានវីដេអូ)

spot_img

​កា​រញ្ជួយ​ដី​នៅ​តំបន់​សមុទ្រ​ក្បែរ​កោះ​Sulawesi ភាគ​កណ្ដាល​ Indonesia បង្កើត​ឡើងជា​រលក​ស៊ូណាមិ ធ្វើឱ្យ​អន្តរាយ​ទីក្រុង​Palu ដែល​នៅ​ចម្ងាយ​ពី​ស្នូល​រញ្ជួយ​៨០​គីឡូម៉ែត្រ​។​

​តាម AFP ដែល​ដកស្រង់​សម្តី​របស់លោក​Rahmat Triyono, ដែលជា​ប្រធាន​ផ្នែក​រញ្ជួយ​ដី​និង​រលក​ស៊ូណាមិ​ចំណុះ​អាជ្ញាធរ​កាត់បន្ថយ​គ្រោះមហន្តរាយ​ជាតិ ​Indonesia ឱ្យដឹងថា​៖ រលក​ស៊ូណាមិ​ដែលមាន​កម្ពស់​២​ម៉ែត្រ​បានកើត​ឡើង​នៅ​ទីក្រុង​Palu នៃ​ខេត្ត​Sulawesi​ភាគ​កណ្ដាល​។ ថ្វី​ត្បិត​ទឹកសមុទ្រ​បាន​ហូរ​ស្រក​ចុះ​វិញ ប៉ុន្តែ​ស្ថានការណ៍​ពិតជា​ចលាចល​ណាស់​។​ពលរដ្ឋ​ជាច្រើន​នាំគ្នា​រត់​ប្រសាច​តាម​ដង​វិថី ផ្ទះ​ជាច្រើន​រង​ការខូចខាត កប៉ាល់​សមុទ្រ​មួយគ្រឿង​បាន​ត្រូវ​រលក​ច្រាន​ឡើងដល់​លើគោក​។​

​អាជ្ញាធរ​ឧតុនិយមIndonesia បានប្រកាស​អាសន្ន​ពី​រលក​ស៊ូណាមិ​នៅ​ភាគ​ខាងលិច​កោះ​Sulawesi និង​ភាគ​ខាងកើត​កោះ​Borneo បន្ទាប់ពី​ការរញ្ជួយ​ដី ហើយ​សំណូមពរ​ពលរដ្ឋ​ឱ្យ​ចាក​ចេញពី​តំបន់ឆ្នេរ​សមុទ្រ​ទៅកាន់​ទីទួល​ខ្ពស់​។ ប៉ុន្តែ​នៅ​រយៈពេល​១​ម៉ោង សមត្ថកិច្ច​បាន​ទម្លាក់​សារ​ព្រមាន​ខាងលើ​វិញ​។ សមត្ថកិច្ច​នៅ​ពុំទាន់​កំណត់​បាន​ពី​ចំនួន​អ្នកស្លាប់​និង​របួស​នៅលើ​កោះ​Sulawesi នៅឡើយ​។​

​ស្ថាប័ន​ស្រាវជ្រាវ​ភូ​គ​ព្ព​សាស្ដ្រ​អាមេរិក (USGS) ឱ្យដឹងថា ការរញ្ជួយ​ដី​ដ៏​ខ្លាំង​នេះ​បាន​កើតឡើង​នោះ​ជិត​កោះ​Sulawesi ភាគ​កណ្ដាល​ឥ​ណ្ឌូណេ​ស៊ី វេលា​ម៉ោង​១៨:០០​នាទី ​ព្រលប់​ថ្ងៃទី​២៨ ​ខែកញ្ញា​(​ម៉ោង​តំបន់​)​។ ស្នូល​រញ្ជួយ​ស្ថិតនៅ​ជម្រៅ​១០​គីឡូម៉ែត្រ​៕

សូយន

spot_img
×