Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កែសម្រួល​ខ្សែ​រត់​រថយន្តក្រុង ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ក្នុង​រាជធានី​

spot_img

​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​សេចក្ដីជូនដំណឹង​ពី​ការកែសម្រួល​ខ្សែ​រត់​រថយន្តក្រុង ដែល​មាន​ស្រាប់​ពី​មុន​ចំនួន ៧​ខ្សែ​និង​បន្ថែម​ខ្សែ​រត់​ថ្មី​ដល់​ទៅ​៤ ខ្សែ​បន្ថែមទៀត ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការដឹកជញ្ជូន របស់​រដ្ឋ​ករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ក៏ដូចជា សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ផងដែរ​។​

​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ បានឱ្យដឹងថា ការកែសម្រួល​ខ្សែ​រត់​ចាស់ និង​កែសម្រួល​ខ្សែ​រត់​ខ្សែ​រត់​ថ្មី​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ ខាង​មុខ​តទៅ​។ ការពង្រីក​វិសាលភាព​នៃ​ការបម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្ត ជូន​ប្រជាពលរដ្ឋ ស្រប​ពេល​រថយន្តក្រុង ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន នឹង​មកដល់​គ្រប់​ចំនួន​៨០​គ្រឿង នៅ​ចុងឆ្នាំ​២០១៨​៕ ​ដោយ​៖​កូឡាប​

spot_img
×