Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែស​បាត់ កាន់តែ​ប្រយ័ត្ន​…​នៅ​បាត់​ដដែល​

spot_img

​ស្ត្រី​អាមេរិក​ម្នាក់​បាន​លាក់​លុយ​ក្នុង​ទូទឹកកក ​បំណង​ទប់ទល់​នឹង​ចោរ​កម្ម​ ក៏ដូច​ជាអគ្គិភ័យ​។​ប៉ុន្តែ​ព្រោះតែ​ភ្លេច​ច្រើន​បណ្ដាល​ឱ្យគា​ត់​គ្មាន​សល់​។​

ព្រោះ​តែមាន​ជំងឺ​សាច់ដុំ​ ពិបាកធ្វើ​ដំណើរ នាង​Renee Reese នៅ​រដ្ឋ Colorado អាមេរិក​ពុំបាន​ផ្ញើ​លុយ​នៅ​ធនាគារ​ទេ​ ​ដោយ​ទុក​វា​នៅ​នឹង​ផ្ទះ​។​ដើម្បី​រក្សា​សុ​វត្ថិភាព​ដល់​ទ្រព្យ​ស​ម្ប​តិ្តទាំង​ស្រុងរបស់​ខ្លួ​ន​មាន​៣៥.០០០​ដុ​ល្លារអាមេរិក​ ​នាង​បានដាក់​លុយ​ទាំងនេះ​ទៅក្នុង​កាបូប​មួយ​មាន​សោ ​ហើយ​នៅ​ពីខាងក្រៅ​នាង​បា​នរុំ​ក្រដាស​ស​ជិត ​រួច​បាន​ញាត់​ចូលក្នុង​ទូទឹកកក​។​

​ប្រាប់​ទៅកាន់​កាសែត Myfox8. នាង​និយាយថា «​ខ្ញុំ​ដាក់​វា​ចូលក្នុង​ទូទឹកកក ​ព្រោះ​ប្រសិនបើ​ផ្ទះ​ត្រូវ​ឆេះ នោះ​ទូទឹកកក​វា​មិន​ឆេះ​ទេ​។​

​ដោយសារ​ជំងឺ​សាច់ដុំ ​ធ្វើ​ឱ្យ​នាង​កាន់តែ​លំបាក​ដើរ​ចុះឡើង ​នាង​ចង់​ប្ដូរ​យក​ទូទឹកកក​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ Costco ។​ការប្តូរ​ទូទឹកកក​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។ ប៉ុន្តែ​ទូទឹកកក​ថ្មី​មាន​ភាពរអាក់រអួល នាង​ក៏​ទាក់ទង​ក្រុមហ៊ុន​ប្តូរ​យក​មួយ​ផ្សេង​វិញ​។​

​ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​ប្តូយ​ក​ទូទឹកកក​ថ្មី​នោះ នាង​មានការ​ហត់នឿយ ​ព្រោះ​យប់​មុន​ដេក​មិន​លក់ ។​ការដំឡើង ​រើ​របស់​របរពី​ទូទឹកកក​ថ្មី​ប្រព្រឹត្ត​ទៅ​យ៉ាង​អាជីព ​ប៉ុន្តែ​នាង​បាន​ភ្លេច​កញ្ចប់លុយ នាង​ប្រាប់​ទាំង​សោកសៅ​ថា ពេលរ​កកញ្ចប់​លុយ​មិន​ឃើ​​ញ ​ខ្ញុំ​គិតថា​កូន​ស្រីខ្ញុំបាន​យក​វា​ទុក ខ្ញុំ​បាន​សួរ​វា ប៉ុន្តែ​​នាង​ប្រាប់ថា​ពុំ​បានដឹង​រឿងនេះ​ទេ​។​

​នេះ​គឺជា​ទ្រព្យ​ស​ម្ប​តិ្ត​ទាំងអស់​របស់​ស្រី​អ​ភ័​ព្វរូបនេះ​សម្រាប់​វ័យចាស់​ជរា​និង​ជំងឺ​ត​ម្កាត់​។​ប៉ុន្តែ​រហូត​ពេលនេះ​ក្រុមហ៊ុន​Costco នៅតែ​និយាយថា ​ពួក​គេពុំ​បានដឹង​អ្វី​ពី​រឿង​លុយកាក់​នេះ​ទេ​៕

​លី​សា​

spot_img
×