Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រារព្ធ​ទិវា​បេតិកភណ្ឌ​អឺរ៉ុប​លើក​ទី​៣ របស់​ស្ថានទូត​បារាំង សាធារណជន​អាច​ចូល​ទស្សនា​ដោយ​សេរី​

spot_img

​ភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សេចក្ដីជូនដំណឹង ស្ដីពី ការ​ប្រារព្ធ​ទិវា​បេតិកភណ្ឌ​អឺរ៉ុប​លើក​ទី​៣ របស់​ស្ថានទូត​បារាំង ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើ​តាម​ស្ថានទូត​បារាំង ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បានឲ្យដឹងថា តើ​អ្នកដឹង​ទេ​? ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ស្ថិត​នៅលើ​ទីតាំង​ដដែល អស់​រយ​:​ពេល​ជាង​៦០​ឆ្នាំ​មកហើយ​។ នៅ​ពីក្រោយ​របង​ស​ដ៏​ខ្ពស់​នេះ មាន​លាក់​នូវ​បេតិកភណ្ឌ​ដ៏​សម្បូណ៍បែប ក្នុងនោះ​មាន​អគារ​រដ្ឋបាល និង​និវេសនដ្ឋាន​ឯ​អគ្គរដ្ឋទូត ដែល​ត្រូវបាន​កសាង​នៅ​ឆ្នាំ​១៩៥៨ និង​ជួសជុល​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៣ ព្រមទាំង​ឧទ្យាន​ទំហំ​៤​គុណ​នឹង​៥​ហិកតា ដែល​ជា​លំហ​បៃតង​ធំជាងគេ​នៅ​ភ្នំពេញ​។ ក្រៅពី​ដើមឈើ​ធំៗ​មាន​ម្លប់​ត្រឈឹង​ត្រឈៃ និង​ផ្កា​ចម្រុះ​ពណ៌ នៅក្នុង​ឧទ្យាន​ដ៏​ស្រស់ស្អាត​នេះ មាន​រក្សាទុក​ទ្វាររបង​ម្ខាង ដែល​ធ្លាប់​នៅ​ពីមុខ​ស្ថានទូត នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥​។ សូម​អញ្ជើញ​​មក​ទស្សនា ឬ​ទស្សនា​ស្ថានទូត​ម្តងទៀត​ដោយ​សេរី នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​កញ្ញា​ខាង​មុខ ក្នុងឱកាស ទិវា​បេតិកភណ្ឌ​២០១៧ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ក្នុង​ឱកាស​ប្រារព្ធ​ទិវា​បេតិកភណ្ឌ​អឺរ៉ុប សាធារណជន​អាច​ចូល​ទស្សនា​អគារ​បុរាណ​ដ៏​មាន​តម្លៃ ដែល​អាច​ចាត់ទុកជា​អគារ​បេតិកភណ្ឌ​ក៏​នឹង​ត្រូវ​បើកទ្វារ​ជូន​សាធារណជន ចូល​ទស្សនា​ដោយ​សេរី​ផងដែរ ដូចជា អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និវេសនដ្ឋាន​របស់​ឯក​អគ្គរាជទូត​អង់គ្លេស ការិយាល័យ​អង្គការ​យូណេស្កូ អគារ​ដែល​ប្រមូលផ្តុំ​នូវ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ក្រុមហ៊ុន Asia ភោជនីយដ្ឋាន Van’s សាលា​បារាំង​ដេស៍​កាត សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សណ្ឋាគារ Le Royal និង​អគារ​អភិរក្ស​អង្គរ​នៅ​ខេត្ត​សៀមរាប​។ ហើយ​បែបបទ​និង​ម៉ោង​ពេល​ទស្សនា ត្រូវបាន​កំណត់​ដោយ​ស្ថាប័ន​សាមី​នីមួយៗ​ដែល​លោក​អាច​ចូល​មើល​តាម​រយៈ​គេហទំព័រ​ហ្វេ​សប៊ុក របស់​ស្ថានទូត​បារាំង​៕ ​ដោយ​ ៖​ កូឡាប​

 

spot_img
×