Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ហូឡង់​រកឃើញ​វត្ថុ​ធាតុ​ដើម្បី​ច្នៃ​គ្រាប់បែក​ ចំនួន​១០០​គីឡូក្រាម​

spot_img

នៅ​ថ្ងៃទី​២៨​កញ្ញា ​ក្រុម​អ្នកស៊ើប​អង្ក​ត​ហូ​ឡង់​បាន​រកឃើញ​វត្ថុ​ធាតុ​ជាច្រើន​សម្រាប់​ច្នៃ​បង្កើត​គ្រាប់បបែក​ ក្នុងនោះ​មាន​ទាំង ជីអ៊ុយ​រ៉េ​។​

ប៉ូលិស​ហូ​ឡង់​កំពុង​ហ៊ុម​ព័​ទ្ធកមន្លែ​ង​កើត​ហេតុ​ក្នុង​ករ​ណី​វាយ​ប្រហារភេរវកម្ម​មួយ​

​វត្ថុ​ធាតុ​ទាំងនេះ​អាចជា​របស់​មុខសញ្ញា​ភេ​វរ​កម្ម​៧​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុន​ខណៈវា​មាន​ឧបាយកល​ប៉ុន​ប៉ង​ធ្វើភេរវកម្មដោយ​គ្រា​ប់បែក​។​

​ក្នុង​ដំណើរ​ការឆែកឆេ​រផ្ទះ​របស់​មុខ​សញ្ញាសង្ស័យ​៧​នាក់​ខាងលើ​នៅ​ទីក្រុង ​Arnhem ប៉ូលិស​រឹប​អូ​ប​បាន​វត្ថុ​ធាតុ​ជាច្រើន​ កាំភ្លើងជាច្រើន​ដើម​ គ្រាប់​បែក ​ក្នុងនោះ​មាន​ជីអ៊ុយរ៉េ​១០០​គីឡូក្រាម​ផងដែរ​។​

​មុន​នោះ​មួយថ្ងៃ ក្រុម​អយ្យការ​ហូ​ឡង់​ឱ្យដឹងថា សមត្ថ​កិ​ច្ចប្រទេស​នេះ​បានចា​ប់ខ្លួន​មនុស្ស​៧​នាក់​ជា​បុរស ​ត្រូវបាន​​សង្ស័យថា​កំពុង​រៀបចំ​ផែនការ​បង្ក​ការវាយលុក​ទ្រង់ទ្រាយ​ធំ​ដោយ​គ្រាប់បែក កាំភ្លើង​ស្វ័យប្រវត្តិ​ ព្រមទាំង​ខ្សែក្រវាត់​ភ្ជាប់​គ្រឿងផ្ទុះ។ ក្រុម​អយ្យការ​នូវបាន​ប្រកាសថា ពួក​ជនល្មើស​បាន​ស្វែងរក​កាំភ្លើង​វែង​AK-47, កាំភ្លើងខ្លី រំសេវ​ផ្ទុះ​គ្រាប់បែក​និង​វត្ថុ​ធាតុ​ដើម្បី​ផលិត​គ្រាប់បែក​។​

​មុខសញ្ញា​ទាំង​នេះស្ថិតនៅ​ក្នុង​វ័យ​ពី​២១-៣១​ឆ្នាំ​ ហើយ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នៅ​ទីក្រុង​Arnhem​និង Weert រ​បស់​ហូ​ឡង់​បន្ទាប់ពី​គេ​បានធ្វើការ​អស់​រយៈពេល​ជិត​៦​ខែ​កន្លងមក​។​

​ក្នុងចំណោម​មុខសញ្ញា​ខាង​លើ មាន​៣​នាក់​បាន​ត្រូវ​ចាប់ខ្លួន​ពេល​កំពុង​ស្វែងរក​វិធី​ចុះចូល​​ក្រុម​ឧទ្ទាម​នៅ​បរទេស​ក្នុង​នោះ​ជនល្មើស​អ៊ី​រ៉ា​ក់អា​យុ​៣៤​ឆ្នាំ​ធ្លា​ប់រង​ការចោទប្រកាន់ថា​ធ្លាប់បាន​ចូលរួម​ក្នុ​ងក្រុម IS ​។​

​ប្រភពព័ត៌មាន​ចារកម្ម​ឱ្យដឹង​ថា ​ពួកវា​មាន​ផែន​ការបំផ្ទុះ​គ្រាប់បែក​និង​ធ្វើការ​វាយប្រហារ​ដោយ​កាំភ្លើង​សំដៅលើ​ព្រឹត្តិការណ៍​ធំ​មួយ​ដែលមាន​មនុស្ស​ចូល​រួម​កុះករ​។​

​ការចាប់ខ្លួន​នេះ​ប្រព្រឹត្តទៅ​៣​ខែ ក្រោយ​ពេលដែល​បុរស​២​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ ​Rotterdam ដោយ​គេ​សង្ស័យថា​បានរៀបចំ​ផែនការ​វាយប្រហារ​នៅ​បារាំង​និង​ហូ​ឡង់​។​

​កាលពី​សប្តាហ៍​មុន​ ស្ថាប័ន​ភេ​វរ​កម្ម​របស់​ហូ​ឡង់​ឱ្យដឹ​ង​ថា ហានិភ័យ​នៃ​ការវាយលុក​ភេ​វរ​កម្ម​នៅ​ប្រទេស​នេះ​ត្រូវបាន​រៀប​ចូលក្នុង​លំដាប់​ទី​៤​នៃ​កម្រិត​គ្រោះ​ថា្នក់​ដោយសារ​ភេ​វរ​កម្ម​ដែលមាន​លំដាប់​ចំនួន​៥​នោះ​៕
​សូ​យ​ន​

spot_img
×