Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លៀក​ខោអាវ​មនុស្ស​ស្រី​ ប្រើ​អាវុធ​ក្លែងក្លាយ ​ចូល​ធនាគារ​ប្លន់​លុយ​(មានវីដេអូ)

spot_img

តាម​ការឃ្លាំមើល​បង្ហាញ​ឱ្យឃើញ​ចោរប្លន់​ស្លៀក​សម្លៀកបំពាក់​ស្ត្រី​អ៊ិ​ស្លាម ​ពេល​ចូល​ប្លន់​ធនាគារ​Gulf Bank នៅ​Kuwait​។​

ចោរប្លន់​រូបនេះ​បាន​ប្រើប្រាស់​កាំភ្លើង​ក្លែងក្លាយ ​មានតម្លៃ​១០​ដុល្លារ​អាមេរិក ដើម្បី​គំរាម​បុគ្គលិក​ធនាគារ​យក​សាច់​ប្រាក់សុទ្ធ​ឱ្យ​វា​។​បន្ទាប់ពី​ប្រមូល​សាច់ប្រាក់​ដាក់​ក្នុង​ថង់ ចោរ​រូបនេះ​ស្រែក​មិនឱ្យ​អ្នកណា​ចេញ​តាម​វា​។​

​យ៉ាងនេះ​ក្តី ប៉ូលិស​បាន​ក្របួច​ចោរ​រូបនេះ​ពេល​វា​គេចចេញ​ផុតពី​ធនាគារ​។ ជនល្មើស​ត្រូវបាន​សន្និដ្ឋាន​ថា​ជា​ពលរដ្ឋ​Jordan ហើយ​បាន​សារភាព​ពី​ទង្វើ​ប្លន់​របស់ខ្លួន ហើយ​ប្រាប់ថា​វា​បង្ខំចិត្ត​ទៅ​ប្លន់​ដើម្បី​យកលុយ​ទៅ​សងបំណុល​គេ​៕
​សូ​យ​ន​

spot_img
×