Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ឈប់ហៅមន្រ្តីគ្រាប់ល្ពៅ ប្តូរមកហៅមន្រ្តីផ្លែទុរេនវិញ

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោហ៊ុន សែន បានថ្លែងថា សម្ដេចតេជោ ឈប់ហៅមន្រ្តីគ្រាប់ល្ពៅ ប្តូរមកហៅមន្រ្តីផ្លែទុរេនវិញ។ សម្តេចបរិយាយថា រឿងនិទានមន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទានតៗគ្នា តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។ សម្រាប់សម្តេចតេជោ មូលហេតុដែលលោកតាមដានករណីមន្រ្តីផ្លែទុរេនដោយយកចិត្តទុកដាក់ ដេីម្បីជាសារព្រមានដល់មន្រ្តីទាំងអស់!

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ ៦មករា សមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការ​គណបក្សខេត្តព្រៃវែង នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។រក្សាសិទ្ធដោយ៖សុទ្ធលី

×