Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សេដ្ឋកិច្ច​ថា ពុំ​បាន​ពិភាក្សា​ក្នុង​ការប្រមូល​ពន្ធ លើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុងស្រុក​ទេ គឺ​កិច្ច​ពិភាក្សា​បាន​ផ្តោត លើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ឆ្លងកាត់​ព្រំដែន​

spot_img

​ភ្នំពេញ​ ៖ បន្ទាប់​ពី​ការរិះគន់​ពី​មន្ត្រីជាន់ខ្ពស់​មួយចំនួន និង​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ក៏​ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​រួចមក ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​២៨​ខែ​កញ្ញា បាន​សេចក្តីបំភ្លឺ​បន្ថែម​សម្រាប់​សាធារណជន អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ស្តីពី “​សារពើពន្ធ​អេឡិចត្រូនិក (E-Tax)” កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅ ។​

​ក្រសួង​សេដ្ឋកិច្ច បានប្រកាសថា កិច្ចប្រជុំ​ពុំបាន​ពិភាក្សា​ផ្តោតទៅលើ​យន្តការ ឬ​កំណត់​ជា​ពេលវេលា​ក្នុង​ការប្រមូល​ពន្ធ លើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​អន​ឡាញ​ក្នុងស្រុក​ទេ ។ នៅ​ក្នុង​ទិដ្ឋភាព E-Tax កិច្ច​ពិភាក្សា​បាន​ផ្តោត​លើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​ឆ្លងកាត់​ព្រំដែន ដែល​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ឌីជីថល​ស្ថិតនៅ​ក្រៅ​ប្រទេស និង​ដែល​អាច​នាំឲ្យ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ការប្រកួតប្រជែង​ជាមួយ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុងស្រុក ក្នុង​គោលបំណង​ដើម្បី​ការពារ និង​លើកស្ទួយ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ដោយ​៖​កូឡាប​

spot_img
×