Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​អាមេរិក បើក​ទិ​ដ្ឋការ​ជូន​ដល់​មន្ត្រី​កម្ពុជា ដូចដើម កម្ពុជា​នឹង​ការបន្ត​រុករក​អដ្ឋិធាតុ​ទាហាន​បាត់​ខ្លួន​អាមេរិក នឹង​បន្ត​ឡើងវិញ​

spot_img

​បុរី​ញូវយ៉ក​ ៖ ​ក្នុង​ជំនួប​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន សម្តេច​តេជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​សហរដ្ឋអាមេរិក បើក​ទិ​ដ្ឋការ​ជូន​ដល់​មន្ត្រី​កម្ពុជា​ដូចដើម​ឡើងវិញ​នោះ ការបន្ត​រុករក​អដ្ឋិធាតុ​ទាហាន​បាត់​ខ្លួន​អាមេរិក នឹង​បន្ត​ឡើង​វិញ​ដូច​អ្វី​ដែល​យើង​ធ្លាប់បាន​អនុវត្ត​រួម​គ្នា​កាលពី​ពេលមុន​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា សម្តេច​នឹង​បន្ត​ជួប​ជាមួយ​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន នៅពេល​ដែល​គណះប្រតិភូ​អញ្ជើញ​ទៅ​កាន់​ប្រទេស​កម្ពុជា​​នៅ​ថ្ងៃ​ទី​២៨ កញ្ញា​នេះ នា​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក អាឡេក​សាន់ឌ័​រ ហ្វេ​ល​មែន (Alexander Feldman) ប្រធាន និង​ជា​នាយក​ប្រតិបត្តិ ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​។​

​លោក Alexander Feldman បាន​សម្តែង​នូវ​ក្តី​សប្បាយរីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ​។ លោក​ស្នើសុំ​ឲ្យ​កម្ពុជា​បន្ត​នូវ​គោលនយោបាយ​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​។ ដោយសារ​កម្ពុជា គឺជា​សមា​ជិក​របស់​អា​ស៊ាន គឺ​លោក​ចង់ឲ្យ​កម្ពុជា​បន្ត​ការគាំទ្រ​នឹង​ជួយ​ជំរុញ​ការកសាង​សមត្ថភាព ពិសេស​ការបង្កើន​គុណភាព​នៃ​ការអប់រំ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​។ លោក​បាន​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​តែងតែ​គាំទ្រ​ដល់​បណ្តា​ក្រុមហ៊ុន​សហ​រដ្ឋអាមេរិក​ក្នុង​ការ​ទៅ​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​កន្លងមក​មាន​ដូចជា​ក្រុមហ៊ុន Ford និង​ក្រុមហ៊ុន Coca-Cola ជាដើម​។ លោក​ប្រធាន​ក៏​បាន​វាយតម្លៃ​ខ្ពស់ ផងដែរ​អំពី​កម្លាំង​និង​សមត្ថភាព​យុវជន​កម្ពុជា​នាពេល​បច្ចុប្បន្ន ដែល​កំពុង​មាន​ការកើនឡើង​ស្រប​ទៅ​នឹង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ឌីជីថល ដែល​លោក​រំពឹង​ថា សម្តេច​តេជោ​និង​មាន​ការចាប់អារ​ម្មណ៍​ខ្ពស់​ទៅ​លើ​អនាគត​ដ៏​ល្អ​ជាមួយនឹង​ការប្រកួតប្រជែង​របស់​កម្ពុជា​។​

​តាមរយៈ​នៃ​ជំនួប​ពិភាក្សា​គ្នា​នោះដែរ គឺ​លោក​ចង់​ឃើញ​សហរដ្ឋអាមេរិក និង​កម្ពុជា​មាន​ទំនាក់ទំនង​ក្នុង​ភាព​ល្អប្រសើរ​ឡើងវិញ ពិសេស​នៅ​ពេល​ដែល​អាមេរិក​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា​នៅពេល​ខាងមុខ ដែលជា​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ដែល​ជា​អ្នកការទូត​មួយរូប​ដែល​យល់ច្បាស់​ពី​អាស៊ី​បូព៌ា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍ ព្រមទាំង​បាន​លើកឡើង​អំពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​នៅ​រក្សា​កំណើន​សេដ្ឋកិច្ច​ក្នុង​អាត្រា​ជាង​៧% ដែល​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​៧,២%​។ សម្តេច​តេជោ​ផ្ទាល់ គឺ​ចង់ឃើញ​គឺ​ការអនុវត្ត​រូបមន្ត​មួយ​បូក​មួយ ពោល​គឺ​បណ្តា​ក្រុមហ៊ុន​បរទេស​ដែល​កំពុង​វិនិយោគ​ក្នុង​ប្រទេស​អាស៊ាន ក្នុងនោះ​រួម​ទាំង​ក្រុមហ៊ុន​មកពី​សហរដ្ឋអាមេរិក​ផងដែរ មាន​លទ្ធភាព​អាច​ទៅ​បង្កើត​រោងចក្រ​នៅ​ប្រទេស​កម្ពុជា ឧទាហរណ៍​ប្រទេស​ថៃ​បូក​មួយ មានន័យ​ថា​ក្រុមហ៊ុន​សហរដ្ឋអាមេរិក ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​ថៃ​ក៏​អាច​មក​បើក​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា​បានដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​២០១៥-២០២៥ របស់​ប្រទេស​កម្ពុជា គឺ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​បី​សំខាន់ៗ គឺ​ទី​១)​វិស័យ​កសិកម្ម ទី​២)​វិស័យ​ឧស្សាហកម្ម និង ទី​៣)​វិស័យ​សេវាកម្ម​។ សេដ្ឋកិច្ច​កម្ពុជា​មានកា​រ​វិវត្តន៍ ដោយ​មិន​ពឹងផ្អែក​តែ​ទៅលើ​វិស័យ​ណាមួយ​នោះ​ទេ ពោល​គឺ​ការរីកចម្រើន​លើ​ពហុ​វិស័យ​ក្នុង​ភាពរឹងមាំ ពិសេស​លើ​ផ្នែក​ឧស្សាហកម្ម​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ជា​សកល ពោល​គឺ​ការផលិត​ក្នុងប្រទេស​កម្ពុជា រួច​ធ្វើការ​ចែកចាយ​ជា​សកល តាម​តម្រូវការ​នៃ​សេដ្ឋកិច្ច​ពិភពលោក​។​

​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​សហរដ្ឋអាមេរិក សម្តេច​តេជោ​មានប្រសាស​ន៍​ថា គឺ​រូប​សម្តេច​ផ្ទាល់​ជា​អ្នក​ខិតខំ​ជំរុញ​ការកសាង​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក​។ គឺ​កម្ពុជា​ចង់​ធ្វើ​មិត្ត​ដ៏​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​។ សម្តេច​បន្តថា នៅពេល​ខាងមុខ អ្វី​ដែល​សម្តេច​ចង់​ឃើញ​នោះ គឺ​ការទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ មាន​ភាព​កាន់តែ​ល្អប្រសើរ​ឡើង ពិសេស​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ដូច​អ្វី​ដែល​ផ្នែក​ធុ​កិច្ច​សហរដ្ឋអាមេរិក​ចង់បាន​ដែរនោះ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×