Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! បើក​យន្តហោះ​បុក​នឹង​ខ្យល់​គួច​ដ៏​ខ្លាំងក្លា បង្កចលាចល​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច ៤៥ នាក់ រងរបួស​គួរ​ឲ្យ​អាសូរ (​វីដេអូ​)

spot_img

​អ្នកដំណើរ​យ៉ាងតិច ៤៥ នាក់ និង​ក្រុម​អាកាសយានិក បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ នៅពេលដែល​យន្ត​ម៉ិចស៊ីកូ​មួយគ្រឿង បាន​រង​ទទួល​ការវាយប្រហារ​ដោយ​ខ្យល់កួច​ដ៏​រន្ធត់​មួយ ។​

​វីដេអូ​ត្រូវបាន​នៅក្នុង​ជើងហោះហើរ Volaris លេខ ៤២៣ បានបង្ហាញ​ក្នុង​បន្ទប់​យន្តហោះ​ផ្នែក​ខាងលើ​បែកបាក់ និង​មនុស្សយ​ន្យ៉ា​ង​តិច​១​នាក់ កំពុង​ដេក​នៅលើ​កម្រាល កំពុង​ទទួល​ការព្យាបាល ។​

​យន្តហោះ​នោះបាន​កំពុង​ស្ថិតនៅ​ពាក់កណ្តាល​នៃ​ការធ្វើដំណើរ​របស់​វា ចេញពី Guadalajara ទៅកាន់ Tijuana នៅក្នុង​ប្រទេស​ម៉ិចស៊ីកូ នៅពេលនោះ​វា​ក៏បាន​បុក​នឹង​តំបន់​ខ្យល់​គួច​ដ៏​ធំ​មួយ ។​

​យន្តហោះ Airbus A320 បាន​កំពុង​ហោះ​ក្នុង​រយៈកម្ពស់ ៣៤,០០០ ហ្វ៊ី​ត នៅពេលនោះ វា​ចាប់ផ្តើម​គ្រវែង​អ្នកដំណើរ​ទាំងអស់​នៅលើ​នោះ និង​ធ្វើ​ឲ្យ​របស់របរ​ទាំងឡាយ​នៅ​ជុំវិញ​ត្រូវ​រាយប៉ាយ​តែម្តង ។​

​វីដេអូ​នៅលើ​ជើងហោះហើរ​នេះ បានបង្ហាញ​ឲ្យ​ដៃ​របស់​បុរស​អ្នក​ថត​ត្រូវ​ដាច់​ធ្ងន់ធ្ងរ​គួរ​ឲ្យ​អាសូរ ។ ហើយ​កាមេរ៉ា​បន្ទាប់មក ក៏បាន​ចាប់​ទៅលើ​ជនរងគ្រោះ​ម្នាក់​កំពុង​ដេក​នៅលើ​កម្រាល​យន្តហោះ ។​

​នៅក្នុង​សេចក្តី​ថ្លែង​ការ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​និយាយថា​៖ «​អតិថិជន និង​សមាជិក​របស់​អាកាសយា​និក​មួយចំនួន ត្រូវបាន​រាយការណ៍​ថា​មាន​របួស​» ៕ ឧ​ត្ត​ម (thesun.ie)

spot_img
×