Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់ណាស់! ​ល្បែងគោជល់ «bullfighting» កុំចេះតែប្រថុយ ដេញ​​វ័ធ​​ស្លាប់ អត់ស្គាល់ថា​មនុស្ស​ទេ (​វីដេអូ​)

spot_img

​បុរស​អាយុ ៧១ ឆ្នាំ ម្នាក់ ត្រូវបាន​វាយប្រហារ និង​វ័ធ​រហូត​ស្លាប់​គួរ​ឲ្យ​រន្ធត់ បន្ទាប់ពី​គាត់​ត្រូវបាន​ចោទប្រកាន់​ចេញ​ប្រឈម​នឹង​ផ្លូវ​របស់​សត្វ​គោឡើងក​១​ក្បាល ដែល​ស្នែង​ទាំងពីរ​របស់​វា​ត្រូវ​ដុត​ឲ្យ​ឆេះ​ភ្លើង​យ៉ាង​សន្ធោសន្ធៅ ។​

​វីដេអូ​ឃ្លី​ប​ដ៏​រន្ធត់​បានបង្ហាញ​សត្វ​គោ​ដ៏​ធំ​មួយ​ក្បាល ស្ថិតក្នុង​ស្ថានភាព​ស្នែង​របស់​វា​ត្រូវបាន​រុំ​ព័ទ្ធ​ដោយ​បន្ទះ​ឈើ ដែល​ត្រូវបាន​គេ​ដុត​ឲ្យ​ឆេះ ។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា សត្វ​គោឡើងក​នោះបាន​រត់​ឆ្លេឆ្លា​នៅឯ Rogelio Rodrigo Rodrigo និង​បាន​វ័ធ​បុរស​ចំណាស់​នោះ ខណៈ​គាត់​កំពុង​ព្យាយាម​រត់គេច​នៅក្នុង​តំបន់ Jerica នៃ​ទីក្រុង Valencia ប្រទេស​អេ​ស្ប៉ា​ញ ។​

​ភ្ញៀវទេសចរ​ដទៃ និង​អ្នកស្រុក ដែល​បាន​ប្រមូលផ្តុំ​តម្រង់​ជួរ​គ្នា​នៅតាម​ផ្លូវ សម្រាប់​ពិធីបុណ្យ​គោ​ឆេះ​ភ្លើង «Bull of Fire» អាច​ត្រូវ​បានឃើញ​មុជ​ចោល​យ៉ាង​លឿន​ទៅក្នុង​របង ដើម្បី​ការពារ​ខ្លួន​របស់​ពួកគេ ។​

​ខណៈ​សត្វ​គោ​ដ៏​សាហាវ​នោះ បាន​រត់ចេញ ភ្លាមៗ​នោះ ហ្វូងមនុស្ស​ដែលជា​ប្រុសៗ​ក៏បាន​ស្ទុះ​មកជួយ​សង្គ្រោះ​គាត់ ។ ហើយ​លោក Rodrigo ក៏ត្រូវ​បាន​គេ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅឯ​មន្ទីរពេទ្យ នៅវេលា​ម៉ោង ២ ព្រឹក ។ ទោះយ៉ាងណា គាត់​ក្រោយមក​ត្រូវបាន​រាយការណ៍​ស្លាប់​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក ។​

​ប្រពន្ធ​របស់គាត់​បាន​ប្រាប់​សារព័ត៌មាន​អេ​ស្ប៉ា​ញ​ថា គាត់​ចូលចិត្ត​ពិធីបុណ្យ bullfighting នេះ​ណាស់ ប៉ុន្តែ ជាធម្មតា គាត់​មិន​ចូលចិត្ត​យក​ខ្លួន​ទៅ​ប្រថុយ​នឹង​គ្រោះថ្នាក់​នេះ​ទេ ។​

​ពិធីបុណ្យ​នេះ ត្រូវបាន​លុបចោល​បន្ទាប់ពី​ការស្លាប់​របស់គាត់ ៕ ឧត្តម (ប្រភព៖ Dailymail)

spot_img
×