Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនអោយ​រថយន្ត​ធំ​ចេញ ចូល​រាជធានី​ភ្នំពេញ ពេល​ថ្ងៃ និង​ការលុបបំបាត់ ប័ណ្ណ​អនុញ្ញាត​ចេញ ចូល A B​និង​C

spot_img

​ភ្នំពេញ ​៖ លោក​ឃួង ស្រេង​បាន​ដាក់ចេញ​នូវ​វិធានការ​ជាថ្មី មិនអោយ​រថយន្ត​ធំៗ ចេញ ចូល​រាជធានី​ភ្នំពេញ នៅ​ពេល​ថ្ងៃ​ដាច់ខាត រួម​និង​ការលុបបំបាត់​មិនអោយ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ ចូល​រាជធានី​ប្រភេទ​A B​និង​C ទៀត​ទេ ។​

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ កញ្ញា​នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​រដ្ឋបាល​ខណ្ឌចំការមន នៅ​សាលា​ខណ្ឌ​ចំការមន បាន​មានប្រសាសន៍ថា ចាប់ពី​ពេលនេះ​តទៅ​ឡានធំ ចេញ ចូល​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ មិន​អនុញ្ញាត​អោយមាន​ដាច់ខាត ហើយក៏​លែងអោយ​មាន​ការកំណត់​ម៉ោង​នេះ​ម៉ោង​នោះ​ចេញ ចូល​ក្រុង​ដូច​មុន​ទៀត​ដែរ ដូចជា​ប័ណ្ណ​អនុញ្ញាតិ​ចេញ ចូល A B​និង​C​ជាដើម​។ លោក​បញ្ជាក់ថា កន្លងមកនេះ រថយន្ត​ចេញ ចូល​រាជធានី​ភ្នំពេញ​បាន​តាមចិត្ត អោយតែ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ ចូល​ក្រុង​ប្រភេទ​A B​និង​C​នេះ បង្កអោយមាន​គ្រោះថ្នាក់ និង​កកស្ទះ​ចរាចរ នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាងខ្លាំង​។​

​លោក​បញ្ជាក់​បន្ថែមថា “​អា​រឿង​ប័ណ្ណ​អនុញ្ញាត​ចេញ ចូល​ក្រុង​ប្រភេទ​A B​និង​C​នេះ គេ​អាចកូពី​បានយ៉ាង​ស្រួល​ហើយ​នរណា​គេជា​អ្នកយកមកពិនិត្យ​ថា ពិត​ឬ​មិន​ពិត​នោះ​។ ទាំងនេះហើយ​ដែល​ធ្វើអោយ​រថយន្ត​ធំ​ឆ្លៀត​ឱកាស​ចេញ ចូល​ក្រុង​បាន​។ ដូច្នេះ​ចាប់ពី​ពេលនេះ​ត​ទៅ​ឡានធំ ចេញ ចូល​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ មិន​អនុញ្ញាតិ​អោយមាន​ដាច់ខាត តែ​អាច​ចេញ​ចូល​ក្រុង​បាន​ចាប់​ពី​ម៉ោង ៨ ទៅ​៩​យប់​។ តែ​សម្រាប់ ផ្លូវ​បី មិនអោយ​រថយន្ត​ធំ​ឆ្លងកាត់​ដាច់ខាត នោះ គឺ​ផ្លូវ ព្រះមុនីវង្ស ស៊ី​សុ​វត្តិ ព្រះ​នរោត្តម​” ។​

​ក្រៅ​បញ្ហា​ខាងលើ លោក​ឃួង ស្រេង បាន​មានប្រសាសន៍​បន្ត​ថា ចៅសង្កាត់ មេភូមិ បើ​មិន​ធ្វើ​ការងារ​បំរើ​ប្រជាពលរដ្ឋ​ទេ​និង​មានប​ញ្ហ​ហើយ ដូច្នេះ​ត្រូវ​រួម​គ្នា​ប្រឹងប្រែង​ធ្វើ ដើម្បី​អោយ​ប្រពល​រដ្ឋ​ពេញចិត្ត​ពេញ​ថ្លើម​។​លោក​បន្តថា បើ​ក្រុមហ៊ុន​ធ្វើ​មិន​ត្រូវ​តាមច្បាប់ ខុស​បច្ចេកទេស អាជ្ញាធរ​ខណ្ឌ​ឃាត់​ភ្លាម ក្រុមហ៊ុន​នរណា​ក៏​ដោយ សំខាន់​កុំ​អោយ​ទៅ​ឃាត់​គេ ដើម្បី​យក​លុយ​នោះ​ទើប​យើង​ខុស ។​មន្ត្រី​របស់​យើង​ត្រូវ​មើល​ច្បាប់​សំណង់​ឡើងវិញ ។ បញ្ងា​លូ ផ្លូវ ខូច​គ្មាន​នរណា​ច្បាស់​ជា​ង​លោក មេភូមិ ចៅសង្កាត់​នោះ​ទេ ដូច្នេះ បើ​មាន​បញ្ហា​ខូច​ឬ ត្រូវ​ជួសជុល​យ៉ាងណា​នោះ ត្រូវ​រាយការណ៍​មក​ខណ្ឌ ដើម្បី​ដោះស្រាយ សំដៅ​ធ្វើ​យ៉ាងណា​បំរើ​ការចង់បាន​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ លោក​ថា នៅ​ខណ្ឌ​ចំការមន មាន​សង្កាត់​មួយ គឺ​ទន្លេបាសាក់ ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​មិនទាន់​ល្អ​នូវឡើយ​ទេ ពិសេស​ការចត​មិន​មាន​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព​ទីក្រុង និង​ធ្វើអោយមាន​ការកកស្ទះ​ចរាច​រណ៍​។​បញ្ហា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​សង្កាត់​នេះ​អោយ​ល្អ​ប្រសើរ​ឡើង​។​

​ក្រៅ​ពី​ការ​ជម្រុញ​អោយ​អនុវត្ត​ការងារ​បន្ត​ហើយ​នោះ លោក​ឃួង ស្រេង ក៏​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​រដ្ឋបាល​ខណ្ឌចំការមន រួម​ទាំង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ផងដែរ ដោយ​កន្លងមក​នេះ បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ រួម​និង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បាល​ល្អប្រសើរ រហូត​ទទួលបាន​ស្នាដៃ​ជាច្រើន​។​

​ពាក់ព័ន្ធ​នឹង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ចំណុះ​រដ្ឋបាល​ខណ្ឌចំការមន​នេះដែរ លោក​ព្រំ សំខាន់ អភិបាល​ខណ្ឌ​ចំការមន ក្នុងឱកាស​នោះ​បាន​លើកឡើង​ពី​បទល្មើស​ពាក់ព័ន្ធ ភូមិ​សង្កាត់​មាន​សុវត្ថិភាព ក្នុង​ត្រីមាស​ទី​៣​នេះ ដោយ​ធ្វើកា​រ​បង្ល្រាប​បទល្មើស​លួច ឆក់​ប្លន់ បាន​ជាច្រើន​ករណី ហើយ​ការងារ​នេះ​រដ្ឋបាល​ខណ្ឌ ក៏​បាន​នឹង​កំពុង​ធ្វើ​រាល់ថ្ងៃ​ផងដែរ ដើម្បី រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​អោយបាន​កាន់តែ​ល្អប្រសើរ ។​

​លោក​បន្តថា ក្រៅពី​កាេងារ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​នេះ ការកសាង​នូវ​ហេដ្ឋានរចនាសម្ព័ន្ធ ក៏​បាន​នឹង​កំពុង​កសាង ជួសជុល ផ្លូវ លូ ជា​ច្រើន​ខ្សែ​ផងដែរ ។ ចំពោះ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ និង​សេវា កម្ម​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ក៏​បាន​និង​កំពុង​ធ្វើ​យ៉ាង​សកម្ម​ផង​ដែរ​។​

​លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី បញ្ហា សន្តិសុខ គ្រឿងញៀន បញ្ញា​សណ្តាប់ធ្នាប់ បញ្ហា​សំរាម ក៏​នៅតែ​ជា​បញ្ហា​ប្រឈម ដែល​ត្រូវ​ធ្វើ​ការដោះស្រាយ​អោយមាន​ប្រសើរ​ថែម​ទៀត​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌចំការមន ក្នុងឱកាស​នោះ​ក៏បាន​លើកឡើង​ពី​ការចង់បាន​របស់​ប្រជាពលរដ្ឋ​ជុំវិញ​បញ្ហា​បង្គោល​ភ្លើង​នៅ​តាម​ផ្លូវ​សាធារណៈ ពិសេស លើផ្លូវ​៤៣០ ពី​រង្វង់​មូល​ផ្សារ​ដើមថ្កូវ ដល់​ក្រោយ​មន្ទីរពេទ្យ​រុស្ស៊ី ។​បញ្ហា​លូ បញ្ហា​ដើមឈើ​ងាប់​ហើយ​កាប់​មិនបាន ជាដើម ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ការ​ថ្នាំ​ថ្នាក់ ហើយក៏​បាន​លើកឡើង​ពី​បញ្ហា​សំរាម ដែល​ក្រុមហ៊ុន​ស៊ីន ទ្រី ប្រមូល​មិន​ទាន់​ពេល​ផងដែរ​៕ ដោយ ​៖​ កូឡាប​

   

spot_img
×