Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន ជនសង្ស័យ ៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ទៅ​តុលាការ​

spot_img

​បន្ទាយមានជ័យ​ ៖ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​។ ដោយ​យោង​លើ​ចម្លើយសារភាព ជនសង្ស័យ​ខាងលើ ត្រូវ​ចោទ​ពីបទ រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ហើយ​នៅ​ថ្ងៃទី​២៩​ខែ​កញ្ញា កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

​សូមបញ្ជាក់​ថា ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី រក្សាទុក និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣​នាក់ នៅ​ចំណុច​ផ្លូវ​កែវ​អេ​ផ្លាស់ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានអោយដឹងថា ៖ នៅ​ថ្ងៃកើតហេតុ លោក​បាន​ដឹកនាំ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ចំនួន ២២​នាក់ ប្រើប្រាស់​រថយន្ត ស៊ែ​រ៉ែ​ន ៤​គ្រឿង ម៉ូតូ ២​គ្រឿង ចុះ​ល្បាត​ការពារ​សន្តិសុខ សណ្តា​ប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​សាស្ត្រ​ក្រុង លុះដល់​វេលា​ម៉ោង ១ នៅ​ចំណុច​ផ្លូវកែង​អេ​ផ្លាស់ មាន​ជនសង្ស័យ​ចំនួន ៣​នាក់ ហាក់​មាន​ឥរិយាបទ​ប្លែកៗ​ពេល​បាន​ឃើញ​កម្លាំង​យើង​ដែល​កំពុង​ល្បាត ដោយ​មាន​ការសង្ស័យ​ក៏​ហៅ​មក​សួរនាំ និង​ធ្វើ​ការឆែកឆេរ​ក៏​ឃើញ​មាន​សារធាតុ​ញៀន​នៅ​នឹង​ខ្លួន​ជនសង្ស័យ​ទាំង ៣​នាក់​តែ​ម្តង ១-​ឈ្មោះ ថា សុ​វណ្ណា ភេទ ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ​សាម​គី្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ឆែកឆេរ​ឃើញ​មាន​សារធាតុ​ញៀន​មេតំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ១​កូន​ថង់ ស្មើ ០,៥៣​ក្រាម ២-​ឈ្មោះ មាស ដែត ភេទ ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ឆែកឆេរ​ឃើញ​មាន​សារធាតុ​ញៀន​មេតំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ១​កូន​ថង់ ស្មើ ០,៨៣​ក្រាម និង​គ្រឿង​ញៀន​មេតំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន ៥​គ្រាប់ ៣-​ឈ្មោះ នួន សុ​ផន ភេទ ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ឆែកឆេរ​ឃើញ​មាន​សារធាតុ​ញៀន​មេតំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ១​កូន​ថង់ ស្មើ ១,០៣​ក្រាម ។ បន្ទាប់មក​លោក​បាន​បញ្ជា​អោយ​កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើ យកមក​ទីបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ក្រោយ​ពី​សួរនាំ​ជនសង្ស័យ និង​ទទួលបាន​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​រួចមក លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ចាត់តាំង​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បានបញ្ជាក់​ថា ៖ ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ​បាន​សារភាពថា ៖ មុន​នេះ​បន្តិច ពួកខ្លួន​បាន​ទិញ​គ្រឿងញៀន ពី​ជនជាតិ​ថៃ​ម្នាក់​ដើម្បី​យក​មក​ទុក​ប្រើប្រាស់ តែ​មិន​ទាន់​បាន​ប្រើប្រាស់​ក៏​ជួប​កម្លាំង​សមត្ថកិច្ច​តែម្តង ។ ដោយ​យោង​លើ​ចម្លើយសារភាព ជនសង្ស័យ​ខាងលើ​អាច​ត្រូវ​ចោទ​ពី​បទ រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន បច្ចុប្បន្ន​​​កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×