Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រលក​ស៊ូណាមិ តែ​១​ម៉ោង​ប៉ុណ្ណោះ ទីក្រុង Palu របស់​ឥណ្ឌូណេស៊ី រលាយ​សូន្យ ស្ទើរ​គ្មាន​សល់​អ្វី (​វីដេអូ​)

spot_img

​ទីក្រុង Palu ត្រូវ​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ក្រោយ​ការរញ្ជួយ​ដី ៧,៥ រិច​ទ័រ និង​រលក​ស៊ូណាមិ​កម្ពស់ ២​ម៉ែត្រ ។​

​សំណង់​អគារ​ផ្ទះសម្បែង​ត្រូវ​បាក់បែក​ខ្ទេចខ្ទី ។​

​ទីក្រុង Palu មាន​ពលរដ្ឋ​ប្រមាណ ៦០០.០០០​នាក់ មហន្តរាយ​បង្កឡើង​ដោយ​ស៊ូណាមិ​កម្ពស់ ២​ម៉ែត្រ នៅ​ពុំទាន់​ដឹង​មាន​កម្រិត​ប៉ុណ្ណា​នៅឡើយ​ទេ ។​

​ស្ថាន​ជាច្រើន​ត្រូវបាន​បំផ្លាញ ទីក្រុង​សល់​តែ​កម្ទេច​បាក់បែក ។​

​រថយន្ត​មួយ​ចំនួន​ត្រូវ​ទឹក​ច្រាន​ចូលក្នុង​អគារ​នា​ទីក្រុង ។​

​ព្រះវិហារ​អ៊ីស្លាម​ត្រូវ​បាន​កម្ទេច​ដល់​ដី ។ ពិសេស​វា​ចំ​ពេល​ដែល​ពលរដ្ឋ​អ៊ីស្លាម​កំពុង​ចូល​ប្រណិបត្តិ​បួងសួង ។​

​អគ្គិសនី​ត្រូវ​កាត់ផ្តាច់​ទាំងស្រុង រីឯ​ប្រព័ន្ធ​ទាក់ទង​ក៏​ជាប់គាំង ។ សមត្ថកិច្ច​ពិតជា​ប្រឈម​ការលំបាក​ជាច្រើន​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ ។​

​តាម​AP Reuter គេ​ទើប​ប្រមូល​បាន​សាកសព​ជនរងគ្រោះ​យ៉ាង​ចិត ៣០​នាក់ ។ ចំនួន​អ្នក​ស្លាប់​ពុំ​ទាន់​អាច​ដឹង ព្រោះ​កប់​ក្នុង​គំនរ​បាក់បែក ។​

​សាកសព​ត្រូវបាន​ប្រទះ​ឃើញ​គ្រប់​ទីកន្លែង ព្រោះ​តែ​អគារ​បាក់​សង្កត់ ឬ​រលក​អូស​យកទៅ ។ លោក Sutopo Nagroho អ្នកនាំពាក្យ​ស្ថាប័ន​គ្រប់គ្រង​មហន្តរាយ​ជាតិ ឥណ្ឌូណេស៊ី​ឲ្យដឹង​នៅ​ថ្ងៃ​ទី ២៩ ខែកញ្ញា​ថា ពួកគេ​កំពុង​ប្រមែប្រមួល​ព័ត៌មាន ហើយ​ការសង្គ្រោះ​ពិតជា​លំបាក​ណាស់ ។​

​អង្គការសហប្រជាជាតិ បានធ្វើការ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​នេះ ដើម្បី​ត្រៀម​ជួយ​ឧបត្ថម្ភ​ពេល​មាន​សំណូមពរ ។​

​លី​សា​

spot_img
×