Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹមលេីផ្ទៃប្រទេស ធ្វើការស្រាវជ្រាវស៊ើបអង្កេតលើឈ្មោះ​ ជា​ វិនឡុង​ ដែលមានកាតសម្គាល់ខ្លួនជាប៉េអឹម​ ខេត្តត្បូងឃ្មុំ ត្រូវលុបឈ្មោះយោធិនចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ

នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសព័ត៌មានជូនសាធារណជន អ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖

១-បុគ្គលដែលមានភិនភាគដូចការចុះផ្សាយក្នុងបណ្ដាញព័ត៌មានសង្គមនេះ ត្រូវបានកងរាជអាវុធហត្ថស្នើសុំលុបឈ្មោះចេញពីបញ្ជីគ្រប់គ្រង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារយោធិននៃកងរាជអាវុធហត្ថរូបនេះ សេរីបាត់មុខពីអង្គភាព ។ យោងសេចក្តីសម្រេចលេខ០០៨/២០២៦ លឈ!ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ស្តីពីការលុបឈ្មោះយោធិនចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ព្រឹន្ទបាលទោ ជា វិនឡុង ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ ។

២-ជំនាញមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បាននិងកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះតាមនីតិវិធី ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×