Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ប្រយុទ្ធ F-35 តម្លៃ ១០០​លាន​ដុល្លារ របស់​អាមេរិក​… ធ្លាក់​១​ហើយ ក្រោយ​ប្រតិបត្តិការ​លើកដំបូង​

spot_img

​ប្រភព​ពី​ស៊ីន​ហួរ ថ្ងៃទី ២៨ ខែ​កញ្ញា ឲ្យដឹងថា យន្តហោះ​ប្រយុទ្ធ F-35 បាន​ធ្លាក់​នៅ​រដ្ឋ Carolina (​អាមេរិក​) ។​

​យន្តហោះ F-35 ផលិត​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន Lockheed Martin ក្នុង​ដំណើរ​ហោះហើរ​សាកល្បង ។​

​ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង​នៅ​ជិត​មូលដ្ឋាន​ទ័ពអាកាស Beaufort ចំណុះ​យោធា​ជើង​ទឹក​អាមេរិក ។​

​របាយការណ៍​ពី​យោធា​ជើង​ទឹក​ឲ្យដឹងថា អ្នកបើកបរ​យន្តហោះ បាន​លោតឆ័ត្រ​ចេញ​ទាន់ ហើយ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ មូលហេតុ​នៅ​ពុំ​ទាន់​ដឹង​ទេ ។​

​នេះ​ជា​លើក​ទី​១​ហើយ ដែល​យន្តហោះ​ប្រយុទ្ធ F-35 មានតម្លៃ ១០០​លាន​ដុល្លារ​ជួប​គ្រោះថ្នាក់​ធ្លាក់​បែប​នេះ ។​

​ប្រការ​គួរឲ្យ​ចាប់អារម្មណ៍​នោះ ដើរ​តែ​មុន​បោះ​មួយថ្ងៃ ដែល F-35 បាន​ចាប់ផ្តើម​ចូល​ប្រឡូក​ក្នុង​សមរភូមិ​ជា​លើក​ទី​១ នៅ​អា​ហ្វ​ហ្គានី​ស្ថាន ហើយ​ក្រសួង​ការពារជាតិ​អាមេរិក បាន​ចុះកិច្ចសន្យា​ទិញ​ថ្មី​ជាមួយ​ក្រុមហ៊ុនេះ ។​

​យន្តហោះ​ប្រយុទ្ធ​បំបាំង​កាយ F-35 មាន​៣​ប្រភេទ​គឺ ៖ F-35A , F-35B និង F-35C ដែល​សម្រាប់​បម្រើការ​ឲ្យ​ទ័ពអាកាស ទ័ពជើងទឹក​ផង និង​ទាហាន​ថ្មើរជើង​ចំណុះ​ជើង​ទឹក ។ ប៉ុន្តែ​មាន​តែ F-35B ប៉ុណ្ណោះ​ដែល​អាច​ឡើង​ចុះ​ដោយ​ត្រង់ ដូចជា​ឧទ្ធម្ភាចក្រ ៕ ចន្ទ្រា​

F-35 A

F-35 B

F-35 C

spot_img
×