Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វី​បាន​ជា​មន្ត្រី​លំដាប់​កំពូល​របស់ EU បដិសេធ​ពែង​កាហ្វេ​របស់​រុស្ស៊ី​? (វីដេអូ)

spot_img

​កាលពី​ថ្ងៃ​ទី ២៥ ខែ​កញ្ញា អ្នកស្រី Federica Mogherini ទទួលបន្ទុក​ការទូត​របស់ សហគមន៍​អឺដ​រ៉ុប (EU) បាន​ជួប​ជាមួយ​ប្រមុខ​ការទូត​រុស្ស៊ី Sergey Lavrov នៅក្រៅ​អង្គប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ New York ។

​តាម RT ខ្សែ​វីដេអូ​មួយ​អំពី​ព្រឹត្តិការណ៍​នេះ ត្រូវបាន​ភាគី​រុស្ស៊ី​បង្ហោះ​ផ្សាយ បាន​បង្ក​ឲ្យ​ភាព​ភ្ញាក់ផ្អើល រំជើបរំជួល​បណ្តាញ​សង្គម ពិសេស​ក្រុម​អ្នក​មិន​និយម​ក្រុង​មូ​ស្គូ ។ តាម​នោះ អ្នកស្រី Federica Mogherini រៀប​អង្គុយ​ចុះ​លើ​កៅអី គាត់​បាន​ឃើញ​កែវ​កាហ្វេ​ត្រូវបាន​រៀបចំ​ទុក​ជា​ស្រេច ពុំមែន​ជា​ប្រភេទ “​កាហ្វេ​ដែល​ចូលចិត្ត​” ។​

​អ្នកស្រី​ពោល ៖ “​តាម​ខ្ញុំ​នេះ​ពុំមែន​ជា​កាហ្វេ​សុទ្ធ​ទេ ។ ប្រិយមិត្ត​ចិន​ឲ្យ​កាហ្វេ​អាមេរិក​ដែល​ខ្ញុំ​ចូល​ចិត្ត​! “-​អ្នកស្រី​ពោល​ហើយ​រុញ​កែវ​កាហ្វេ​ចេញ ។ ភ្លាមៗ​ប្រមុខ​ការទូត​រុស្ស៊ី Lavrov ពោលថា ៖ នឹង​មាន​កែវ​កាហ្វេ​ច្រើន​ទៀត នឹង​ត្រូវបាន​គេ​យកមក​! ។​

​ប្រតិកម្ម​របស់​អ្នកស្រី Federica Mogherini តាម​អ្នក​ខ្លះ​នោះ​គឺ​មកពី​បញ្ហា ៖ “​អ្នកណា​ដឹង​ថា គេ​បាន​ដាក់​អ្វី​ក្នុង​កែវ​កាហ្វេ​? ។ កម្រិត​ទុកចិត្ត​គឺ​ស្មើនឹង​០” ៕ ចន្ទ្រា​

spot_img
×