Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុកឯក​ភ្នំ បាននាំបញ្ជូនបុរសសរសៃប្រសាទម្នាក់ទៅមជ្ឈមណ្ឌលសង្គមកិច្ចខេត្តបាត់​ដំបងករ​ណីចាប់កូនក្មេងនៅស្រុកឯកភ្នំ

ក្រុមការងារព័ត៌មាននិងប្រតិកម្ម​រហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ បងសូមជ​ម្រាបជូនសាធារណជន បាន​ ជ្រាបថា​ នាពេលថ្មីនេះឃេី​ញមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថាមានករ​ណីចាប់កូនក្មេងនៅស្រុកឯកភ្នំ​ ដែលព័ត៌មាននេះមាន​ការចែករំលែកតគ្នាបង្កឱ្យមានការភ្ញាក់ផ្អេីលនិងភ័យ​ខ្លាច។

លោកឧត្តមសេនីយ៍ទោ​ដាញ់​អេងប៊ុន​ ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​ ខេត្តបាត់​ដំបង​ បានឱ្យនគរបាលស្រុកឯកភ្នំធ្វេីការរឿងនេះ​ ជាលទ្ធ​ផល​ឃេីញថាពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ជនមានវិបល្លាសស្មារតី​(សរ​សៃប្រ​សាទ) ម្នាក់ឈ្មោះអៀង ណាត ភេទប្រុស អាយុ៤៦ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង​ ដេីរនៅមូលដ្ឋាន​ ឃុំព្រែកនរិន្ទ​ ស្រុក​ឯក​ភ្នំ​ បាន​បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូល​ដ្ឋានខាងលេី​ ។

ទទួលព័ត៌មាននេះនិងដេីម្បីកម្លាំងនគរ​បាលនៃអធិការដ្ឋាននគរបាលស្រុកឯក​ភ្នំ បាននាំបញ្ជូនរូបគាត់​ទៅមជ្ឈមណ្ឌលសង្គមកិច្ចខេត្តបាត់​ដំបង​(មណ្ឌលសុំចត)នៅឯស្រុកសង្កែរួចហេីយ។

ដូច្នេះមិនមានករណីចាប់ក្មេងក្នុងទម្រង់ដូច​ដែលអ្នកប្រេីប្រាស់បណ្តាញសង្គមមួយចំនួនលោកបានផ្សព្វផ្សាយនោះទេ​ ដែលគប្បីធ្វេីការកែតម្រូវឡេីងវិញ​ ចៀសវាងមានការភាន់ច្រឡំ​ និងបង្កជាបញ្ហាដទៃផ្សេងទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×