Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា”

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រកាសឱ្យប្រើច្បាប់ស្ដីពី កាតព្វកិច្ចយោធា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ សម្រាប់ពលរដ្ឋជាស្ត្រី គឺផ្អែកទៅតាមកាារស្ម័គ្រចិត្ត។

ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ រាជរដ្ឋាភិបាលកម្ពុជា បានចេញច្បាប់ស្តីពី «កាតព្វកិច្ចយោធា»។

ច្បាប់នេះ អនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៨(ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ ត្រូវបំពេញការតព្វកិច្ចយោធាតាមការកំណត់ និងត្រូវមានលក្ខណសម្បត្តិដូច យោធិនអាជីព ដូចមានចែងក្នុងច្បាប់ស្តីពី «លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ»។

សូមប្រជាពលរដ្ឋខ្មែរ ចូលរួមបំពេញកាតព្វកិច្ចយោធាឱ្យបានគ្រប់ៗគ្នា និងសូមអានសេចក្តីលម្អិតរបស់ច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដូចមានជូនភ្ជាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×