Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​បើក​លឿន បុក​ម៉ូតូ របួសធ្ងន់​ពីរ​នាក់ ហើយ​តៃកុង​រថយន្ត​រត់គេច​បាត់​

spot_img

​ក្រុង​តាខ្មៅ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បានឲ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាច រ​រវាង​រថយន្ត​និង​ម៉ូតូ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ស្រី​ចំនួន​២​នាក់ ដែល​កើតហេតុ​នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩និង៤០ នាទី នៅត្រង់​ចំណុច​កែង​ហាង​លក់​ខោអាវ យីហោ ម៉ា​យ ស្ក័រ​លើ​ផ្លូវ​លេខ​២១០ កែង​ផ្លូវ​លេខ​១០៨ ភូមិ​តា​ខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។​

​គ្រោះថ្នាក់​នេះ​រវាង​រថយន្ត​មួយគ្រឿង​ម៉ាក​TOYOTACAMRY (​បា​ឡែន​) ពាក់​ស្លាក​លេខ​កណ្តាល 2A.8392 អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ (​រត់​បាត់​) បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ម៉ាក HONDA TODAY ពណ៌​ក្រហម​ពាក់​ស្លាក​លេខ កណ្តាល 1V:8788 (​មិន​ពាក់​មួកសុវត្ថិភាព​និង​មាន​កញ្ចក់​) បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​។ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ភា ស្រីនៀត ភេទ​ស្រី អាយុ ១៥ ឆ្នាំ នៅ​ភូមិ​ក្រពើ​ហា​​សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ រងរបួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ ដើម្បី​សង្គ្រោះ និង​មាន​អ្នក​រួម​ដំណើរ​ជា​មួយម្នាក់ ឈ្មោះ ហាក់ សុ​វណ្ណា ភេទ​ស្រី អាយុ ១៤ ឆ្នាំ នៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ រងរបួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ ដើម្បី​សង្គ្រោះ​។ ករណីនេះ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ធ្ងន់​ចំនួន​១​គ្រឿង និង​ម៉ូតូ​ធ្ងន់​ចំនួន​១​គ្រឿង​។ នគរបាល​ក្រុង​តាខ្មៅ បានបញ្ជាក់​មូលហេតុ​ថា មកពី​អ្នកបើកបរ​រថយន្ត បើកបរ​ក្នុង​ល្បឿន​លឿន ចំណែក​អ្នកបើកបរ​ម៉ូតូ បើក​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្ក​ឲ្យ​ការ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង ហើយ​អ្នកបើករថយន្ត បាន​រត់គេច​បាត់​៕ ​ដោយ​៖​កូឡាប​

spot_img
×