Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ សូមបដិសេធ ចំពោះការមួលបង្កាច់ដោយគ្មានភស្តុតាងថា ទាហានកម្ពុជាបង្កការរំខានកាលពីក្បាលព្រលប់ម្សិលមិញ ដោយបាញ់រះ ២លើកនៅតំបន់ភ្នំទ្រព្យដោយចាត់ទុកថាជាព័ត៌មានមិនពិត

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៦នេះ បានឲ្យដឹងថា ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានធ្វើការទំនាក់ទំនងទៅកាន់កងទ័ពភូមិភាគទី២ របស់ថៃ សួរនាំនិងបញ្ជាក់ចំពោះករណីឮសំឡេងបាញ់កាំភ្លើងឡើងលើសរុបចំនួន ៨គ្រាប់កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដែលសង្ស័យបង្កឡើងពីខាងភាគីថៃ ដោយក្នុងនោះនៅវេលាម៉ោង ១៩:៥៧នាទី បាញ់ចំនួន ៥គ្រាប់ ក្នុងភូមិសាស្ត្រភ្នំទ្រព្យ និងនៅវេលាម៉ោង ២០:០៨នាទី បាញ់ចំនួន ៣គ្រាប់ ក្នុងភូមិសាស្ត្រភ្នំសំបុកឃ្មុំ ខេត្តព្រះវិហារ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ជាមួយគ្នានេះ ក្រសួងការពារជាតិ ក៏សូមបដិសេធ ចំពោះការមួលបង្កាច់ដោយគ្មានភស្តុតាងថា ទាហានកម្ពុជាបង្កការរំខានកាលពីក្បាលព្រលប់ម្សិលមិញ ដោយបាញ់រះ ២លើកនៅតំបន់ភ្នំទ្រព្យដោយចាត់ទុកថាជាព័ត៌មានមិនពិត ហើយកងទ័ពកម្ពុជាបានប្រកាន់ខ្ជាប់នូវវិន័យរបស់ខ្លួន។ រក្សាសិទ្ធដោយ៖សុទ្ធលី

×