Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមមិត្តភាពប្រទេសទាំងពីរ បន្តលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

ទីក្រុងហូជីមិញ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង លោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានរៀបចំសន្និបាតរួមលើកទី៤ សម្រាប់ដំណាក់កាល២០២២-២០២៧
នៅសង្កាត់វុងតាវ ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គនិយមវៀតណាម នាថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។

ថ្លែងក្នុងសន្និសីទនោះ លោកជំទាវ ង្វៀន ធីថាញ់ បានអបអរសាទរចំពោះប្រទេស និងប្រជាជនកម្ពុជា ដែលបានបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងឆ្នាំ ២០២៥។
លោកជំទាវក៏បានបន្តទៀតថា ទំនាក់ទំនងវៀតណាម-កម្ពុជាត្រូវបានបង្កើតឡើងដោយផ្អែកលើចំណងមិត្តភាពជិតស្និទ្ធ ការជួយគ្នាទៅវិញទៅមក និងការចេះចែករំលែកនូវបទពិសោធន៍ទៅវិញទៅមក ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់អនុវត្តនាពេលអនាគត។

មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានគូសរំលេចអំពី ទំនាក់ទំនងកម្ពុជា-វៀតណាម បានបន្តអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន ដូចជា នយោបាយ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រ។ សម្តេចក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជួយបស់វៀតណាមទាំងអតីតកាល និងរហូតដល់បច្ចុប្បន្ន។

សមាគមទាំងពីរបានឯកភាពគ្នាបន្តលើកកម្ពស់ការផ្សព្វផ្សាយ និងការអប់រំអំពីប្រពៃណីនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយ ហើយក្នុងពេលជាមួយគ្នានេះ បង្កើនការយល់ដឹង និងការប្រុងប្រយ័ត្នប្រឆាំងនឹងព័ត៌មានមិនពិត និងបំភ្លៃ ដែលមានគោលបំណងបំបែកទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

គួររំលឹកផងដែថា នៅឆ្នាំ ២០២៧ ខាងមុខនេះ គឺជាខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា សមាគមទាំងពីរបានឯកភាពគ្នាផ្តោតលើភារកិច្ចសំខាន់ៗចំនួនបី៖ ការពង្រឹងមិត្តភាពរវាងប្រជាជន និងប្រជាជន; ការពង្រឹងទំនាក់ទំនងក្នុងចំណោមយុវជនជំនាន់ក្រោយ; និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងអាជីវកម្ម និងមូលដ្ឋាននៃប្រទេសទាំងពីរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×